Home ព័ត៌មានជាតិ ទេសចរណ៍ កុលសម្ព័ន្ធពន...

កុលសម្ព័ន្ធពនេចរមួយនៅស៊ូដង់ខាងត្បូងយកគោធ្វើជារូបិយវត្ថុ និងងូតទឹកនោមគោ

ក្មេងប្រុសម្នាក់បឺតទឹកដោះគោចូលក្នុងមាត់របស់វាចេញពីដោះគោតែម្តងនិងក្មេងម្នាក់ទៀតកំពុងបបោសអង្អែលស្នែងគោដោយក្ដីស្រឡាញ់។ តោះមកជួបកុលសម្ព័ន្ធមុនដារី (Mundari) នៃប្រទេសស៊ូដង់ខាងត្បូង។

អ្នកថតរូបឈ្មោះ ម៉ារីអូ ហ្គឺត (Mario Gerth) អាយុ ៤២ ឆ្នាំបានផ្តិតយកជីវិតប្រចាំថ្ងៃរបស់ពួកគេនៅក្នុងរូបភាពដ៏អស្ចារ្យជាច្រើន បន្ទាប់ពីចំណាយពេលរស់នៅជាមួយពួកគេអស់រយៈពេល ៣ ខែ។

កុលសម្ព័ន្ធពនេចរនេះបានដើរឆ្លងវាលទំនាបនៃតំបន់សាហែល (Sahel) នៃប្រទេសកាត់តាមដងទន្លេនីលនិងប្រើគោធ្វើជារូបិយវត្ថុ។

ជីវិតរបស់ពួកគេមានភាពជិតស្និទ្ធខ្លាំងជាមួយសត្វគោរបស់ពួកគេរហូតដល់ថ្នាក់ពួកគេងូតទឹកនោមគោទៀតផង ពីព្រោះពួកគេជឿថាវាជួយការពារពួកគេពីការឆ្លងមេរោគ។

នៅក្នុងរូបថតមួយ គេអាចមើលឃើញក្មេងប្រុសម្នាក់កំពុងផ្លុំខ្យល់ចូលរន្ធគូទគោដើម្បីជំរុញការផលិតទឹកដោះគោទៀតផង។

ប៉ុន្តែរឿងមិនគួរឱ្យជឿគឺថាពួកគេមិនដែលបរិភោគសាច់គោទេ ហើយរបបអាហាររបស់ពួកគេភាគច្រើនគឺទឹកដោះគោសុទ្ធនិងទឹកដោះគោជូរ។

ម៉ារីអូ ហ្គឺត មកពីប្រទេសអាល្លឺម៉ង់ បាននិយាយថា “កុលសម្ព័ន្ធមុនដារីពុំឃើញមានភាពខុសគ្នារវាងមនុស្សនិងគោនោះទេ។ ពួកគេបរិភោគដេកនិងដើរជាមួយគ្នា។ សត្វគោគឺជាអ្វីៗទាំងអស់សម្រាប់ពួកគេ ពោលគឺជារូបិយវត្ថុ អាហារ និង មោទនភាព”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...