អង្គការឆាលហ្វានកម្ពុជាជួយកុមារ​ក្នុងខេត្ត បាត់ដំបងតាមរយៈកីឡាបាល់ឱប

ដោយៈគ្រញូង/បាត់តដំបង ៖ នៅសាលប្រជុំសណ្ឋាគារខេមរាបាត់ដំបង១កាលពីពេលកន្លងទៅនេះក្រសួងអប់រំយុវជន និងកីឡា ខេត្តសហការជាមួយអង្គការឆាលហ្វានកម្ពុជាបាននាំយកគម្រោងអប់រំថ្មីដែលផ្សាភ្ជាប់ជាមួយកីឡាមានឈ្មោះថាឆាលហ្វានផាសអ៊ីត​បេក(Child FundPASS t BACK)ក្រោមអធិបតីភាពលោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រីម៉ូត សំប៊ូនអភិបាលរងស្រុកសង្កែនិងលោកប្រាសាន វើម៉ានាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា។

លោកស៊ុន សាវ៉េតប្រធានអង្គការខ្មែរជំនាន់ថ្មីបានបញ្ជាក់ថាគម្រោងថ្មីនេះមានអនុវត្តនៅក្នុងឃុំបីមានឃុំអូរដំបង១ អូរដំបង២ និងឃុំវត្តតាមិម នៃស្រុកសង្កែ ក្នុងនោះមានសាលាបឋមសិក្សាចំនួន១៨ និងអនុវិទ្យាល័យចំនួនបួនព្រមទាំងមានកុមារ និងយុវជននៅក្នុងឃុំទាំងបីនេះ ដែលជាអ្នកទទួលផលពីគម្រោង។

បន្ទាប់មកលោក ប្រាសាន វើម៉ា នាយកអង្គការឆាលហ្វានកម្ពុជាប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់កុមារ និងយុវជនក្នុងការកសាងជាទុនរបស់ពួកគេ។ គម្រោងនេះហៅថាChild Fund PASS t BACKជាគម្រោងមួយដែលទទួលស្គាល់ជាសកលដោយធ្វើការជាមួយដៃគូ ដែលទាក់ទងជាមួយនឹងកីឡាបាល់ឱបសកល និងកីឡាបាល់ឱបអាស៊ាន។ សម្រាប់គម្រោងនេះយើងផ្តោតទៅលើ​ឃុំសំខាន់ៗចំនួនបីព្រមទាំងអនុវត្តនៅក្នុងភូមិចំនួន១៨ ក្នុងស្រុកសង្កែ។ យើងធ្វើការជាដៃគូជាមួយអង្គការខ្មែរជំនាន់ថ្មីនិងដៃគូជាមួយសម្ព័ន្ធបាល់ឱបកម្ពុជា ដើម្បីជួយផ្តល់ខាងបច្ចេកទេសក្នុងការលេងដល់គ្រូបង្វឹក និងកុមាររបស់យើង។

លោក ប្រាសាន វើម៉ា បានបន្តថាឆាលហ្វានកម្ពុជាតំណាងឱ្យឆាលហ្វានអូស្ត្រាលីហើយគីជាសមាជិកនៃសម្ព័ន្ធឆាលហ្វានទាំង១១ប្រទេសហើយធ្វើការជាមួយកុមាររាប់ម៉ឺននាក់នៅ៥៤ប្រទេសនាពេលបច្ចុប្បន្ននេះ។ សម្រាប់យើងអង្គការឆាលហ្វានផ្តោតទៅលើកុមារៗដែលរងគ្រោះដែលយើងត្រូវជួយគេ ដើម្បីឱ្យគេមានតម្រេះទៅដល់គោលដៅ និងក្តីសុបិនរបស់គេ។អង្គការឆាលហ្វាលកម្ពុជាបានចូលមកជួយប្រទេសកម្ពុជារយៈពេល១០ឆ្នាំហើយ
ដោយប្រតិបត្តិការនៅ៤ខេត្តមានខេត្តក្រចេះ ស្វាយរៀង បាត់ថំបងហើយបន្តទៅខេត្តព្រៃវែងទៀត។នៅខេត្តបាត់ដំបងយើងធ្វើការនៅស្រុកបីមានស្រុកសំឡូត ស្រុករុក្ខគីរីនិងស្រុកសង្កែគម្រោងនេះផ្តោតទៅលើវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យអប់រំ វិស័យការពារកុមារ និងវិស័យកាត់បន្ថយគ្រោះមហន្តរាយ និងថ្មីៗនេះយើងផ្តោតទៅលើការគាំទ្រកុមារដែលមានពិការភាព។

ចុងក្រោយលោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមានប្រសាសន៍ថា អង្គការឆាលហ្វានកម្ពុជាមានគម្រោងជួយសាងសង់សាលារៀនមួយចំនួនមិនទាន់ដឹងថានៅសាលាណាខ្លះទេ។ លោកស្រីអនុប្រធានសំណូមពរសុំឱ្យប្រធានអង្គការ​ជួយឱ្យកាន់តែខ្លាំងឡើងថែមទៀត ក្នុងខេត្តបាត់ដំបងហើយមួយចំណុចទៀតអរគុណខ្លាំងណាស់ដែលយើងមានកីឡាបាល់ឱបដែលពិភពលោកគេទទួលស្គាល់។ពីដើមមកយើងមានតែកីឡាបាល់ទាត់ បាល់ទះនិងកីឡាបាល់បោះ។

លោកស្រីបានបញ្ជាក់ថា កីឡានេះជាកីឡាប្រភេទថ្មីប៉ុន្តែទោះជាកីឡាអ្វីក៍ដោយ វាធ្វើឱ្យ
កុមារចេះសាមគ្គីគ្នាពីសាលាមួយទៅសាលាមួយពីប្រទេសមួយទៅប្រទេសមួយ គឺពិសេសធ្វើឱ្យកុមារសប្បាយចិត្ត។ បើកាលណាកុមារសប្បាយចិត្តវាធ្វើឱ្យកុមារមានខួរក្បាលភ្លឺថ្លា មានស្មារតីវៀងវៃ មានប្រាជ្ញា មានចំណេះដឹងហើយចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
បន្តមកមានការថតរួបរួមទុកជាអនុស្សាវរីយ៍៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...