រដ្ឋបាលខេត្តថា អាជ្ញាធរមាន​សមត្ថកិច្ចនិងសមាគមខ្មែរ ចិន​ខេត្តបន្ទាយមានជ័យជ្រុំជ្រែងគ្នា​ដើម្បីអភិវឌ្ឍន៍

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចនិងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យបន្តជ្រុំជ្រែងគ្នាដើម្បីការងារសេដ្ឋកិច្ច សង្គមកិច្ចពោលគឺការជម្រុញពាណិជ្ជកម្ម សេវាកម្ម ផលិតកម្ម និងជីវភាពប្រជាពលរដ្ឋ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នោះកាលពីយប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២០ ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំចិន ឆ្នាំជូតតាមច័ន្ទគតី នៅស្នាក់ការសមាគមនិងសាលារៀនខ្មែរ ចិន ភីឆឹងនាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

លោកឆាន់ ប៊ុនម៉ាន់ ជាប្រធានថ្មីសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ អាណត្តិទី៧ មានប្រសាសន៍ថា ៖ បុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យមង្គលដ៏សំខាន់បំផុតរបស់ជនជាតិចិន របស់ជនជាតិខ្មែរមានសែស្រឡាយខ្មែរកាត់ចិន។ បុណ្យនេះ ចាប់ផ្តើមនៅថ្ងៃទី១តាមចន្ទគតីក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ។
អ្នកសែចិន ខ្មែរនៅប្រទេសកម្ពុជាក៏មានប្រារព្ធពិធីបុណ្យនេះ ដែលធ្វើឡើងក្នុងបំណងដាស់តឿននិងជំរុញអោយជនជាតិទាំងឡាយដែលជាប់សែស្រឡាយមានភាពរួបរួមសាមគ្គី មិត្តភាព ភាតរភាព ស្គាល់សុខទុក្ខ ជួយគ្នា និងក៏ដើម្បីលើកស្ទួយប្រពៃណីល្អផូរផង់អោយកាន់តែល្អ រឹងមាំ ស្ថិតស្ថេរនិងរឹងមាំ និរន្តភាព ។

លោកបានរំលឹកពីប្រវត្តិបង្កើតសមាគមនេះតាំងពី២២ឆ្នាំមក។ ហើយវឌ្ឍនភាព មោទនភាព និរន្តភាពគឺកើតឡើងពីការឧបត្ថម្ភ គាំទ្រពីគណកម្មការប្រតិបត្តិ ទីប្រឹក្សា សមាជិក​និងថ្នាក់ដឹកនាំសមាគម ។និងជាពិសេសគុណូបក្ការៈនឺការជ្រុំជ្តែងពីអាជ្ញាធរមានដមត្ថកិច្ចនិងពីសមគមសម្ព័ន្ធខ្មែរ ចិនថ្នាក់កណ្តាលដែលមានលោកឧកញ៉ាពុង ឃាវសែ ជាប្រធាន។

លោកឱកាសនោះ ក៏មានពិធីតែងតាំងលោកឆាន់ ប៊ុនម៉ាន ជាប្រធានសមាគមខ្មែរ ចិនអាណត្តិទី៧ ជំនួសលោកលឹម ប៊ូ ដែលផុតអាណត្តិ ដែលឡើងជាប្រធានកិត្តិយស , លោកហួត សុងឡាយ អនុប្រធាន និងសមាសភាពគណកម្មការទយលបន្ទុកផ្នែកផ្សេងៗ ព្រមទាំងការប្រកាសបើកការិយាល័យពាណិជ្ជកម្មនិងវិនិយោគនិងការិយាល័យយុវជន ក៏ដូចជាការជម្រុញលើកកម្ពស់ការបណ្តុះបណ្តាលធនធនមនុស្ស តាមរយៈការបង្រៀនភាសាចិន ក្នុងសមាគមផងដែរ។

លោក អ៊ុ រាត្រី បានចូលរួមបួងសួងសុំដេចក្តីសុខចម្រើន ជោគជ័យ សិរីសួស្តីឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំចិនជូនដល់ថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសមាគមក៏ដូចពលរដ្ឋកម្ពុជាដែលមានដើមកំណើតសែស្រឡាយចិន ក៏ដូចមន្ត្រីរាជការ កងកម្លាំង ប្រជាជន មហាជនក្នុងខេត្ត។

លោកអភិបាលខេត្តបានទទួលស្គាល់ការជួយឧបត្ថម្ភ គាំទ្រនិងរួមចំណែកដែលមិនអាចខ្វះបានរបស់សមាគម ពិសេសបងប្អូនប្រជាពលរដ្ឋមានសែស្រឡាយចិនគ្នុងការងារមនុស្សធម៍ អប់រំ និងអភិវឌ្ឌន៍ក្នុងខេត្ត។

ចំពោះនិងបន្តទៀត ក្នុងនាមរដ្ឋបាលខេត្តលោកមានប្រសាសន៍បន្តថា សូមបន្តបង្កលក្ខណៈងាយស្រួល គាំពារ ជ្រុំជ្រែង ការពារដល់សមាគមនិងបងប្អូនសមាជិកក្នុងការរស់នៅ ប្រកបរបររកសុីសមច្បាប់ក្នុងនាមជាដៃគូឯកជនដើម្បីការរីចម្រើន ការអភិវឌ្ឍន៍ វិបុលសុខ សុខសន្តិភាព និងសុភមង្គល៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...