រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រាប់​អាជ្ញាធរជំនាញដោះស្រាយបញ្ហាជូន​ពលរដ្ឋដែលជាតម្រូវការ​

ដោយ:សុផានីតា/កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកោះកុង បានជំរុញដល់អាជ្ញាធរ មន្ទីរជំនាញ និងសមាជិកក្រុមការងារ ចាំបាច់បង្កើនការពិនិត្យ និងពន្លឿនយន្តការដោះស្រាយប្រឈមនានាដែលកំពុងកើតមានឡើង និងជាសេចក្តីត្រូវការចង់បានរបស់ពលរដ្ឋ។

មុននឹងបង្ហាញទិសដៅការងារសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងក្រុមការងារថ្នាក់ក្រោមជាតិលើការស្វែងរកដំណោះស្រាយផ្សេងៗតាមសេចក្តីចង់បានពលរដ្ឋ មិនថាតែសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ឬកំណើនសេដ្ឋកិច្ចក្នុងខេត្តកោះកុងនោះទេ។

ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង លើកម្មវិធីគោលនយោ បាយ និងយុទ្ធនាចតុកោណដំណាក់កាលទី៤ ប្រចាំឆមាសទី៤ នៅអគារដ្ឋបាលខេត្ត សម្តេចពិជ័យសេនា វាយតម្លៃថា ក្នុងឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខេត្ត មន្ទីរជំនាញ និងក្រុមការងារចុះជួយមូលដ្ឋានខេត្តកោះកុង បានសម្រេចកិច្ចការងារដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែទោះយ៉ាងណា ក៏ត្រូវបន្តសិក្សាពិនិត្យ និងជំរុញសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។

បន្ថែមលើការងារឱ្យកាន់តែមានប្រសិទ្ធិភាព សម្តេចពិជ័យសេនា រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានទាមទារឱ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ជាពិសេសគឺក្រុមការងារចុះជួយមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាទឹកស្អាត ការតបណ្តាញអគ្គិសនី ដីធ្លីក្នុងតំបន់ការពារ ការផ្តល់សេវាសាធារណៈ អនាម័យសោភណ្ឌភាព និងការពារធនធានបរិស្ថានជីវចម្រុះ ដែលជាសេចក្តីការចង់បានរបស់ពលរដ្ឋ តបតាមគោនយោបាយរដ្ឋាភិបាល។

ការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធបង្កើនល្បឿនដោះស្រាយជូនពលរដ្ឋរបស់សម្តេចពិជ័យសេនាយ៉ាងដូច្នេះធ្វើឡើងក្រោយពីសម្តេចបានស្តាប់បញ្ហាទាំងនេះពីក្រុមអភិបាលក្រុង និងស្រុកទាំង៧ ជាង៥ម៉ោង កាលពីរសៀលថ្ងៃទី១៦ ខែមករា ២០២០។

ដោយឡែកលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និងលោក ឃឹម ច័ន្ទឌី អភិបាលស្រុកគិរីសាគរ សុទ្ធតែបានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនថា តំបន់មួយចំនួននៅតាមក្រុង និងស្រុករបស់ពួកគាត់ នៅមិនទាន់មានបណ្តាញទឹកស្អាត ភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយ ស្របពេល រដ្ឋាភិបាលប្រកាសថា នៅចុងឆ្នាំ២០២០ គ្រប់ភូមិនឹងមានភ្លើងអគ្គិសនី។ រីឯការចុះបញ្ជីដីធ្លីជាប្រព័ន្ធ នៅមានភាពយឺតយ៉ាវដែលអាចធ្វើអ្នកចំណូលថ្មីបង្កើតវិវាទដីធ្លីរំាវ៉ៃ។
ទៀតសោត ភូមិឋានពលរដ្ឋមួយភាគធំ ត្រូវបានជាប់ក្នុងតំបន់ការពារធម្មជាតិ គ្រាពួកគាត់រស់នៅអាស្រ័យយូរឆ្នាំមកហើយមានចំណាត់ការតិចតួចពីក្រសួងជំនាញ។ ខ្លះមិនទាន់មានទីលានចាក់សំរាមបានត្រឹមត្រូវ ដោយខ្វះដីបម្រុងទុកប្រើប្រាស់។

ដូច្នេះស្ទើរតែគ្រប់អាជ្ញាធរក្រុង និងស្រុក សុំកិច្ចអន្តរាគមន៍ដល់សម្តេចពិជ័យសេនា ជួយសម្របសម្រួលដល់ក្រុមការងារថ្នាក់ជាតិ ក្រសួងជំនាញ និងរដ្ឋាភិបាល ដើម្បីសម្រេចទិស​ដៅគោលនយោបាយដែលបានដាក់ចេញ និងជាសេចក្តីការរបស់ប្រជាពលរដ្ឋ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...