ស្នងការខេត្តៈ “កងកម្លាំងនគរបាល​ជាតិត្រូវមានក្រមសីលធម៌និងវិន័យ​ច្បាស់លាស់”

ដោយៈគ្រញូង/បាត់ដំបង ៖ នៅសាលសន្និសិទមិត្តភាពបាត់ដំបង-ដាណាំងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិនៃស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងបានធ្វើការណែនាំដល់មន្ត្រីនគរបាលខេត្ត ដែលទើបបំពាក់ឋានន្តរសក្តិថ្មីចំនួន១៦៤នាក់ថា “កងកម្លាំងនគរបាលជាតិពិសេសកម្លាំងនគរបាលខេត្តបាត់ដំបង ត្រូវមានក្រមសីលធម៌ និងវិន័យច្បាស់លាស់ទើបអនុវត្តការងារអ្វីទទួលបានជោគជ័យ”។

លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ក្នុងរយៈពេលដែលលោកកាន់តំណែងគឺមានការបំពាក់ឋានន្តរសក្តិចំនួន៤ លើកសរុបជាង៤០០នាក់នៅសល់ជាង
៣០០នាក់ទៀត ដែលត្រូវទទួលតំណែងនិងបំពាក់ឋានន្តរសក្តិ និងតួនាទីប្រហែលជាអាចក្នុងខែ២ នឹងបំពាក់ជូនបន្តទៅទៀត។

លោកបានលើកឡើងថា ជានគរបាលជាតិដែលទើបផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្តិនាថ្ងៃនេះត្រូវមានក្រមសីលធម៌និងវិន័យឱ្យបានច្បាស់លាស់ទើបអនុវត្តការងារអ្វីៗមានប្រសិទ្ធភាព។

លោកស្នងការខេត្តបានបញ្ជាក់ថា កន្លងទៅទោះបីមានសភាពការណ៍ធំៗ មានព្រឹត្តិ​ការណ៍​ធំៗយ៉ាងណាក៍ដោយ ក៍ដូចជាការងារប្រចាំថ្ងៃ ដើម្បីរក្សាសន្តិសុសណ្តាប់​ធ្នាប់​សាធារណៈសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋទទួលបានជោគជ័យ ក៍ដោយសារកម្លាំងនគរបាលយើងមានវិន័យ មានក្រមសីលធម៌ល្អ។ក្នុងកិច្ចប្រតិបត្តិការកងកម្លាំងជាអាជីពក្នុងនាមជានគរបាលជាតិ នគរបាលប្រជាជនត្រូវមានគោលការណ៍​​ច្បាស់លាស់។

កន្លងមកកងកម្លាំងយើងមួយចំនួនធំគឺគាត់អនុវត្តតាមវិជ្ជាជីវៈរបស់គាត់ តាមតួនាទី មុខងាររបស់គាត់បុន្តែក៍មានមួយចំនួនតូចអនុវត្តផ្ទុយពី០០៦។

លោកស្នងកាបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំគ្រប់ប្រភេទមានការដឹកនាំខុសៗគ្នាប៉ុន្តែទិសតែមួយគត់តែងតែរិះរកវិធីសាស្ត្រ ដើម្បីដឹកនាំនិងដាក់បទបញ្ឋាដល់កងកម្លាំងក្រោមឱវាទរបស់ខ្លួនត្រូវដើរតាមគន្លងល្អ អនុវត្តទៅតាមគោលការណ៍ គោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល អនុវត្តទៅតាមវិន័យនិងក្រមសីលធម៎របស់នគរបាលជាតិដោយថ្នាក់ដឹកនាំទាំងអស់គ្មានគំនិតដឹកនាំឱ្យដើរខុសនិងគ្មានគំនិតប្រាសចាសអំពីគោល​បំណង​នេះទេ។ត្រូវចាំថាថ្នាក់ដឹកនាំណាក៍ដោយ តែងតែព្យាយាមយកចិត្តទុកដាក់ដល់​កងកម្លាំងរបស់ខ្លួននូវគោលជំហរល្អ ស្មារតីទទួលខុសត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមិនថាថ្ងៃធ្វើការ ថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យទានអ្វីទេគឺជាប់រវល់ការងារជានិច្ច៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...