អំណោយជាគ្រឿង បរិក្ខារពេទ្យ ​របស់ ការិយាល័យកុងស៊ុលចិនប្រចាំ​ខេត្តសៀមរាប ជូនដល់ មណ្ឌលសុខ​ភាពចំនួន៣ ក្នុងខេត្តសៀមរាប

ដោយ:គូលែន/សៀមរាប ៖ អំណោយជាគ្រឿងបរិក្ខារពេទ្យ រួមមានម៉ាស៊ីនកំព្យូទ័រ និង ព្រីនធ័រ ដែលជាអំណោយរបស់ការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានប្រគល់​ជូន មណ្ឌលសុខភាពចំនួន៣ ក្នុងខេត្តសៀមរាប។

ពិធីប្រគល់និងទទួល ម៉ាស៊ីនកំព្យូទ័រ និង ព្រីនធ័រ ដែលជាអំណោយ របស់ ការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងមន្ទីរសុខាភិបាលខេត្តសៀមរាប

ដោយមានការចូលរួមពីអគ្គកុងស៊ុលប្រចាំខេត្តសៀមរាបនិង លោកស្រីបណ្ឌិត កើត ពេជ្រចិន្តា ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាល។

លោកវេជ្ជ.ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បាននិយាយថា អំណោយ បរិក្ខារពេទ្យ ម៉ាស៊ីនកុំព្យូទ័រ និង ព្រីនធ័រ ជាអំណោយ របស់ ការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប រួមមាន៖patient monitor ចំនួន៦គ្រឿង Semi-Auto chemistry System ចំនួន៣គ្រឿង Computer Desktop Dell OptiPlex ចំនួន៦គ្រឿង Printer (HP LaserJet Pro M102a)ចំនួន៦គ្រឿង ដែលមានទឹកប្រាក់ ចំនួន ៣៣,៣៧៨.00 ដុល្លារអាមេរិក ត្រូវបានផ្តល់ជូន មណ្ឌលសុខភាពចំនួន៣ របស់ខេត្តសៀមរាប ។

លោកបានបន្តថា មណ្ឌលសុខភាពដែលទទួលបានគឺមានមណ្ឌលសុខភាពស្រែណូយ មណ្ឌលសុខភាពបន្ទាយស្រី និង មណ្ឌលសុខភាពកំពង់ក្តី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...

ហ្វូង​កណ្តូប​អុកឡុក​ទ្វីប...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប៉ូលិស​ថៃ​ដាក់ពង្រាយ​កម្ល...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

មន្ត្រី​ជំនាញ បញ្ឈប់​ការជ...

​ដោយៈ គ្រញូង /​បាត់ដំបងៈ ...