ប្រជុំការងារឆ្នាំ២០១៩ និងលើក​ទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់​សាខាកាកបាទក្រហម កម្ពុជាខេត្ត​បាត់ដំបង

ដោយៈគ្រញូង/បាត់ដំបង ៖ នៅទីស្នាក់ការសាខាកក្រកខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៧ខែមករា ឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០​ក្រោមអធិបតីភាពលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

ចូលរួមក្នុងឱកាសនោះរួមមាន គណៈកម្មាធិការសាខាខេត្ត មន្ត្រីក្រុមប្រតិបត្តិសាខាក្រុង ស្រុកសរុបចំនួន១៧នាក់ស្រី៥នាក់។

លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធាន កិត្តិយសសាខា លោក ងួន រតនៈ អនុប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្រោយពិភាក្សាយ៉ាងយកចិត្តទុកដាក់ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល អង្គប្រជុំបានអនុម័តលើករបាយការណ៍ និងផែនការសកម្មភាពបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនៅព្រឹកថ្ងៃទីអាទិត្យទី១៩ ខែមករា ឆ្នាំ២០២០ បន្តទៀតនៅសាលប្រជុំនៃវិទ្យុជាតិចម្ការចេកស្ថិតក្នុងភូមិអណ្តូងចេញ សង្តាត់អូរចារ ក្រុងបាត៎ដំបង៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular