អូស្ត្រាលីនឹងខាតបង់ចំណូលពីវិស័យទេសចរណ៍រាប់ពាន់លានដុល្លារ ខណៈដែលភ្ញៀវទេសចរអន្តរជាតិលុបចោលការធ្វើដំណើរដោយសារភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញនៅទូទាំងប្រទេសអូស្ត្រាលី។ នេះបើយោងតាមការវាយតម្លៃរបស់ក្រុមឧស្សាហកម្មនៅថ្ងៃសុក្រទី១៧ខែមករា។
ក្រុមប្រឹក្សាទេសចរណ៍អូស្ត្រាលី (ATEC) បាននិយាយថាចំនួនអ្នកទេសចរដែលកក់សំបុត្រសម្រាប់មកលេងអូស្ត្រាលីបានធ្លាក់ចុះពី ១០ទៅ២០ ភាគរយចាប់តាំងពីភ្លើងឆេះព្រៃបានចាប់ផ្តើមកាលពីខែកញ្ញាហើយការធ្លាក់ចុះចំនួនអ្នកទេសចរនេះនឹងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រាក់ប្រមាណជា៤,៥ ពាន់លានដុល្លារអូស្ត្រាលី(៣ពាន់លានដុល្លារអាម៉េរិក)នៅឆ្នាំនេះ។
ក្រុមប្រឹក្សាទេសចរណ៍អូស្ត្រាលី បាននិយាយថា ភ្លើងឆេះព្រៃដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្ស២៨នាក់នេះ បានប៉ះពាល់ការមកដល់របស់ក្រុមអ្នកទេសចរដែលមកពីសហរដ្ឋអាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប ៕ប្រែសម្រួល៖សុខា
ភ្លើងឆេះព្រៃនៅអូស្ត្រាលីដែលបានចាប់ផ្តើមឆេះកាលពីខែកញ្ញាមកនោះបានសម្លាប់មនុស្ស២៨នាក់