ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានការជឿនលឿនទៅមុខច្រើនរឿង ហើយធ្វើអ្វីក៏ផ្តល់ផលល្អ មួយចំនួនគ្រាន់កក់ក្តៅដែរ។ក្រៅពីនេះបើលោកអ្នកជាបាវបម្រើឬកម្មករក៏តែងត្រូវបានចៅហ្វាយនាយអាណិតស្រឡាញ់លែងចាប់ថ្នាំងថ្នាក់ច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយប្រពៃណាស់ដែរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេគឺដូចសព្វមួយដង ហើយបញ្ហាមួយចំនួនទោះធ្លាប់យាយីអុកឡុកក៏បានធូរស្បើយមួយ កម្រិតដែរ។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នអ្នកក្រៅចាក់ដោតនាំកើតជម្លោះវិវាទ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។
គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះកើតឡើងទៅរួច៕
ឆ្នាំខាល
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះដូចនេះបើទោះធ្វើអ្វីក៏ដោយតោង តែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអ្វីចោទឡើង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបពុំមានរឿងរ៉ាវចម្រូង ចម្រាសកើតមានទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះនិងយកត្រូវរៀងៗខ្លួន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកអាចប្រកបកិច្ចការងារអ្វីមានការចម្រើនលូត លាស់សន្សឹមៗទៅមុខជានិច្ច។បើមានកិច្ចការមកដល់លោកអ្នកគប្បីព្យាយាមពុះពារនោះនឹងអាចជោគជ័យដូចគាប់បំណងពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។ក្រៅពីនេះបើចង់ពឹងនរណាម្នាក់ពីរឿងអ្វីមួយលោកអ្នកកុំរំពឺងពេកពីព្រោះថាក្តីខក បំណងនោះក៏មានខ្ពស់ផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយនិងមួហ្មងច្រើនដោយសារម្នាក់ៗប្រកាន់នូវចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬប្រកបការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីឬផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះអាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តឬពិសេសអចមានជោគលាភហូរចូលផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្តហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗលូតលាស់និងមានក្តីចម្រុងចម្រើនទៅមុខ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកទទួលរងផលប៉ះទង្គិចច្រើនហើយពិសេសធ្វើអ្វីៗក៏ តែងមិនសូវឆ្លើយតបដូចគាប់បំណងប៉ុន្មានឡើយ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីនៅថ្ងៃនេះពុំផ្តល់ជោគលាភល្អទេដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែស ឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗអញ្ជឹងដែរហើយកំពុងមានភាពសុខដុមណាស់ដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែយ៉ាងណាបើចង់ពឹងពាក់អ្នកដទៃគប្បីប្រយ័ត្នប្រយែងពីព្រោះមិនសូវដូចគាប់បំណងនោះឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបបញ្ហាលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសច្រើន។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នករង់ចាំដំណឹងល្អរង់ចាំការងាររង់ចាំបញ្ហាប្រាក់កាស ក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ហូរចូលសម្រាប់ដោះស្រាយឆ្នាំបាយផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសានិងគាំពារជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ដួងរាសីថ្ងៃនេះរបស់លោកអ្នកមិនមានចោទអ្វីជាបញ្ហាធំដុំទេគឺរាល់ធ្វើអ្វីតែងឆ្លើយតបភោគផលជាសន្សឹមៗគ្រាន់កក់ក្តៅជានិច្ច។ការរស់នៅចូរប្រយ័ត្នកូនចៅនិងចាស់ទុំកើតរោគជំងឺដោយប្រការណាមួយ។ចំណែកលោកអ្នកដែលប្រកបរបររកស៊ីជួញដូរស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិចហើយទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលគ្រាន់រស់ស្រួល ខ្លួន។
រីឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួនព្រោះងាយកើតជម្លោះវិវាទឈានដល់ការបែកបាក់ណាស់ដែរ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្ន ប្រយែងពិសេសការធ្វើដំណើរឆ្ងាយជិតងាយទទួលរងការប៉ះទង្គិចជាមួយអ្នកដទៃណាស់។ការប្រកបការងាររបស់លោកអ្នកមានការរីកលូតលាស់ជាសន្សឹមៗទៅមុខឥតមានឧបសគ្គអ្វីធំដុំនាំត្រូវរែកពន់លំបាកនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសនិងហោះរំលងជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសងាយត្រូវចៅហ្វាយនាយចាប់ថ្នាំងថ្នាក់ឬត្រូវមនុស្សចាស់ថាស្តីបន្ទោសផង។ការរស់នៅមានការស្មុគស្មាញនិងលំបាកផ្លូវចិត្តច្រើន។ក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរពុំសូវទទួលផលប្រយោជន៍ប៉ុន្មានឡើយគប្បីមានការប្រយ័ត្ន ប្រយែង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការរកាំរកូសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕