ដោយៈសុផល/ភ្នំពេញៈគម្រោង The Palms ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
The Palms គឺជាគម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានប្រណីតដំបូងគេស្ថិតនៅក្នុងរាជាធានីភ្នំពេញ។ គម្រោងនេះមានផ្តល់ជូននូវប្រភេទលំនៅដ្ឋានបែបផ្ទះវីឡាជាប់មាត់ទន្លេមានជាមួយផ្លូវដើរលំហែប្រប ដងទន្លេ និង កន្លែងកម្សាន្តជាច្រើនផ្សេងទៀតដែលអ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នកអាចកំសាន្ត រីករាយជាមួយគ្នាពេញមួយឆ្នាំ។ក្រុមហ៊ុនOxleyWorldbridgeក៏ជាក្រុមហ៊ុនស្ថិតនៅពីក្រោយការអភិវឌ្ឍន៍គម្រោងធំៗដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាគម្រោង The Bridge និង The Peak។
The Palms មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅនៅជាប់ជាមួយដងទន្លេមេគង្គ។ សម្រាប់គម្រោងទាំងមូលមានសាងសង់វីឡានិងវីឡាប្រណីតជាង២០០ខ្នងដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ទេសភាពខៀវស្រងាត់ និងទឹកដែលមានពន្លឺចែងចាំង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ ការរស់នៅ ដែលវាហាក់ដូចជាពិភពលំនៅដ្ឋានមួយដែលនៅដាច់ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។
អ្នករស់នៅក្នុងគម្រោងThePalmsអាចរស់នៅក្នុងជីវិតដ៏អស្ចារ្យជាមួយកន្លែងកម្សាន្តនិងលក្ខណៈពិសេសផ្សេងៗនៃលំនៅដ្ឋានបែបសហគមឯកជន។គ្រប់យូនីតទាំងអស់មានកន្លែងអង្គុយលេងប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិតកន្លែងអាំងសាច់(BBQ)កន្លែងលេងទឹកអាងហែលទឹកសុខភាពនិងអាងហែលទឹកឯកជន។
វីឡាបែបរមណីយដ្ឋានរបស់គម្រោង The Palms មានទំហំចាប់ពី ៣៧៧ ម៉ែត្រការ៉េ ដល់ ១,០៨៦ ម៉ែត្រការ៉េ។ គ្រប់យូនីតទាំងអស់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ជាមួយការ ប្រើប្រាស់សម្ភារដែលមានគុណភាពខ្ពស់ធ្វើឱ្យគម្រោងThePalmsក្លាយជាគំរូដ៏ល្អបំផុតសម្រាប់ការរស់នៅបែបរមណីយដ្ឋានប្រណីតដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
វីឡាលំដាប់ប្រណីតបំផុតនៅក្នុងគម្រោងThePalmsគឺជាប្រភេទវីឡាជាប់មាត់ទឹកដែលមានចំងាយត្រឹមពីរ ឬ បីជំហានពីដងទន្លេមេគង្គ អមដោយផ្លូវវដើរកំសាន្តជាប់មាត់ទឹកជាមួយ ខ្យល់បរិសុទ្ធពីទន្លេ។ប្រាកដណាស់ ប្រណីតភាព និងភាពងាយស្រួល មិនអាចដាច់ចេញពីគ្នាបានទេ។គម្រោង ThePalms ស្ថិតបណ្ដោយផ្លូវជាតិលេខ ១ និងមានចម្ងាយត្រឹម ៥ នាទីពីស្ពានទន្លេបាសាក់។
កត្តានេះជួយបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រោះពួកគេអាចធ្វើដំណើរបាន យ៉ាងងាយស្រួលទៅតំបន់នានាក្នុងរាជធានីភ្នំពេញ តាមរយៈមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចហ៊ុនសែន។គម្រោងThePalmsគឺជាការអភិវឌ្ឍន៍ដំបូងបំផុតដែលនាំមកនូវការស្នាក់នៅបែបរមណីយដ្ឋានលំដាប់ខ្ពស់ដល់អ្នករស់នៅក្នុងទីក្រុង។
ការសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០១៨។ គម្រោង The Palms នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០ខាងមុខនេះ៕S/