ដោយៈសុផល/ភ្នំពេញៈធនាគារ ស្ថាបនា គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជា។ នេះ គឺជា កិត្តិយស របស់ ធនាគារ ស្ថាបនា ដែល ទទួល បាន ពាន រង្វាន់ Cambodia’sBestEmployer Brand សម្រាប់ឆ្នាំ 2020 ដែលជាពានរង្វាន់លើកទី១៤ ប្រគល់ដោយ The Employer Branding Institute, World HRD Congress and Stars of the Industry Group ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្នុងទីក្រុងបាងកកនៃប្រទេសថៃ។
លោកលឹម អូន ប្រធាន នាយកប្រតិបត្តិ ធនាគារ ស្ថាបនា បាន មាន ប្រសាសន៍ថា៖“ធនាគារស្ថាបនា តែងតែចាត់ទុកបុគ្គលិកគឺជាធនធាននិងសសរទ្រូងដ៏មានតម្លៃបំផុតរបស់ធនាគារដែលនាំឱ្យយើងមានកិត្តិយទទួលបានពានរង្វាន់ជា និយោជកល្អនៅកម្ពុជាសម្រាប់ឆ្នាំ២០២០”។
លោក លឹម អូន ក៏ មានប្រសាសន៍ បន្ត ទៀត ថា៖ “យើងផ្ដល់តម្លៃដល់ភាពចម្រុះនៅក្នុងក្រុមការងារ ហើយនឹងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកយើងដើម្បីឱ្យយើងអាចភ្ជាប់ទំនាក់ទំនងកាន់តែល្អប្រសើរជាមួយអតិថិជននិងផ្ដល់ផលិតផលនិងសេវាកម្មធនាគារប្រកបដោយជោគជ័យ”។
ចាប់តាំងពីការប្រែក្លាយខ្លួនទៅជាធនគារពាណិជ្ជមកធនាគារស្ថាបនាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរៀបចំថ្មីផ្នែកធនធានមនុស្សនិងការរៀបផែនការធនធានក៏៏ដូជាការអភិវឌ្ឍន៍ដើម្បីធានាថាការគ្រប់គ្រងធនធាន និងដំណើរការបន្តការអភិវឌ្ឍន៍ ទៅបាន ដោយរលូន។
លោកអាំងប៊ុនសេងនាយកនាយកដ្ឋានធនធានមនុស្សនៃធនាគារស្ថាបនាបានមានប្រសាសន៍ថា៖”យើងនៅតែបន្តវិនិយោគលើការលូតលាស់និងការអភិវឌ្ឍរបស់និយោជិករបស់យើង។កម្មវិធីបណ្តុះបណ្តាលនិងគំនិតផ្តួចផ្តើមរបស់យើងអាចឱ្យយើងកំណត់តួនាទីនិងបុគ្គលដែលមានសារៈសំខាន់ដើម្បីគាំទ្រដល់ ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ របស់យើង”។រហូតមកដល់បច្ចុប្បន្នធនាគារ ស្ថាបនា មានបុគ្គលិកច្រើនជាង៤.០០០នាក់ដែលភាគច្រើនជាបុគ្គលិកផ្នែកលក់ និងជួរមុខ៕S/