ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖មេខ្យល់ម្នាក់នៅឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារដែលបានកៀងគរពលរដ្ឋក្រៅតំបន់ចូលទៅរស់នៅលើដីរបស់រដ្ឋរាប់សឹបហិកតានោះ។ដីនោះស្ថិតនៅចំណុចជាំធំក្នុងភូមិម្រេចឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។បានបែងចែកដីរបស់រដ្ឋកាប់រុករានដីដោយខុសច្បាប់និងមានសិទ្ធិបង្កើតភូមិដោយចិត្តឯងដែលអាជ្ញាធរមូលដ្ឋានមិនបានអនុញ្ញាត។
ជាពិសេសគ្មានសេចក្តីជូនដំណឹងពីក្រសួងមហាផ្ទៃឥឡូវត្រូវបានគេចខ្លួនទៅបួសជាព្រះសង្សដើម្បីបិទបាំងនិងលុបលាងចេញពីសំណាញ់ច្បាប់។ដីព្រៃរាប់សិបហិកតារបស់រដ្ឋត្រូវបានក្រុមមេខ្យល់បែងចែកឱ្យក្រុមប្រជាពលរដ្ឋគ្រប់គ្រងដោយមិនមានច្បាប់ពីស្ថាប័នណាមួយឱ្យច្បាស់លាស់នោះទេ។ក្នុងនោះមានតែលិខិតក្លែងបន្លំចេញដោយក្រុមមេខ្យល់នោះគឺគ្មានអាជ្ញាធរឬក៏ស្ថាប័នណាមួយទទួលស្គាល់ឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងថាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះមានក្រុមបក្ខពួកមេខ្យល់បានយករថយន្តចំនួន២គ្រឿងចូលទៅដឹកជញ្ជូនប្រជាពលរដ្ឋមួយចំនួនចេញមកខាងក្រៅនិងបានចែកថវិកាក្នុងម្នាក់ចំនួន២ម៉ឺនទៅ៣ម៉ឺនរៀល។ក្នុងនោះបានប្រាប់ពលរដ្ឋថាបើសិនមាននណាមកសួនាំត្រូវឆ្លើយថាការមករស់នៅទីនេះគឺមកដោយខ្លួនឯង។ការកាប់រុករានទន្ទ្រានយកដីគឺធ្វើដោយខ្លួនឯងមិនមានអ្នកណាបែងចែកឱ្យនោះទេហើយគ្មាននណាត្រូវបានឱ្យបង់លុយបង់កាក់នោះដែរ។
តែតាមការឱ្យដឹងពីពលរដ្ឋបានឱ្យដឹងាថាធាតុពិតក្រុមមេខ្យល់និងបក្ខពួកបានបែងចែកដីព្រៃរបស់រដ្ឋគ្មានច្បាប់អនុញ្ញាតឱ្យទៅក្រុមប្រជាពលរដ្ឋក្នុងមួយគ្រួសារដីលំនៅដ្ឋាន៥០ម៉ែត្រគុណ៥០ម៉ែត្រនិងដីចម្ការ២ហិកតាទៅ៣ហិកតា។ក្រុមមេខ្យល់តម្រូវឱ្យបង់លុយពី២០ម៉ឺនរៀលទៅដល់៤០០ដុល្លារតាមទំហំដីតូចធំ។
ប្រភពដដែលបានបន្តថាក្រុមមេខ្យល់ខាងលើនោះមានសិទ្ធិដកហូតដីធ្លីដែលប្រជាពលរដ្ឋរុករានរួចយកទៅបែងចែកទៅអ្នកផ្សេងទៀត។ចំណែកប្រជាពលរដ្ឋណាមិនមានលទ្ធភាពនៅជាប់លាប់នៅទីនោះ៕S/




