ដោយៈសុផល/ភ្នំពេញៈដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួលសុវត្ថិភាពនិងសន្សំសំចៃពេលវេលាធនាគារឯកទេសវីងបានដាក់បញ្ចូលមុខងារថ្មី “លេខកូដមកវីង” (Code to Wing) លើកម្មវិធី ស្មាតហ្វូនវីង។ដើម្បីឱ្យអតិថិជនទាំងអស់អាចវេរនិងទទួលប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងទូទាំងប្រទេស។ជាពិសេសសម្រាប់អ្នកលក់តាមអនឡាញលោកអ្នកគ្រាន់តែបញ្ចូលលេខកូដសម្ងាត់៨ខ្ទង់របស់អ្នកផ្ញើចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីងលើមុខងារ“លេខកូដមកវីង”នោះទឹកប្រាក់ដែលគេផ្ញើនឹងរត់ចូលគណនីវីងរបស់អ្នកបានដោយស្វ័យ ប្រវត្ត។
របៀបប្រើប្រាស់មានដូចជា១,ដំបូងដោនឡូតកម្មវិធី“ស្មាតហ្វូនវីង”ដោយឥតគិតថ្លៃដាក់ក្នុងទូរស័ព្ទដៃរបស់អ្នក។២,ជ្រើសរើសយកពាក្យ “ផ្ទេរប្រាក់”។៣,ចុចលើពាក្យ “លេខកូដមកវីង”។៤,ជ្រើសរើស “ផ្ទេរប្រាក់តាមភ្នាក់ងារ”(Wing)ឬ “ផ្ទេរប្រាក់ក្រៅ ប្រទេស” (MoneyGram)។៥,បញ្ចូលលេខកូដសម្ងាត់ ៨ខ្ទង់ ដែលអ្នកទទួលបានពីអ្នកផ្ញើនិង៦, ចុច √ “ ខ្ញុំយល់ព្រមលក្ខខណ្ឌ” រួចជ្រើសរើសពាក្យ “បន្ត” ។
បន្ទាប់ពីអ្នកអនុវត្តតាមការណែនាំដូចខាងលើរួចទឹកប្រាក់ទាំងនោះនឹងរត់ចូលក្នុងគណនីវីងរបស់អ្នកបានដោយជោគជ័យ។អ្នកអាចរក្សាទឹកប្រាក់អ្នកទុកក្នុងគណនីវីងក៏បានឬអ្នកអាចដកប្រាក់ទាំងនោះពេលណាក៏បានតាមរយៈភ្នាក់ងារវីងជាង៧.៣០០កន្លែងទូទាំងប្រទេស។លេខទូរស័ព្ទដែលភ្ជាប់ក្នុងកម្មវិធី ស្មាតហ្វូនវីង ត្រូវតែដូចលេខទូរស័ព្ទទទួលលុយដែលបានផ្ញើរមក៕S/