ដោយៈសាវរក្ស/ភ្នំពេញ៖ក្រុមអាជីវករដែលដាក់លក់ដូរទំនិញផ្សេងៗរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឱ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងរបៀបរៀបរយសង្គម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ និងផ្លូវលេខ៦៨R ជុំវិញបរិវេណផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ។ក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ពេលនេះចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយតាំងពីថ្ងៃទី១៤,១៥,១៦,១៧ខែមករាឆ្នាំ២០២០នេះ។
បន្ទាប់ពីប្រតិបត្តិការក្ដៅទ្រង់ទ្រាយធំនិងឈានដល់ការដកហូតសម្ភារមួយចំនួនមករក្សាទុកពីក្រុមអាជីករលក់ដូរទាំងឡាយ។ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនេះស្ថិតក្រោមការបញ្ជាផ្ទាល់ដោយលោកជាពិសីអភិបាលខណ្ឌឫស្សីកែវនិងជាសមាជិកក្រុមលេខាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងដឹកនាំផ្ទាល់ដោយលោកប្រាជ្ញសីហាអភិបាលរងខណ្ឌដែលជាវិធានការដាក់ចេញដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ មន្ត្រីក្រោមឱវាទចុះរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារសាំហាន់សង្កាត់ទួលសង្កែទី១ដើម្បីរំដោះចិញ្ចើមផ្លូវសាធាណរៈជូនប្រជាពលរដ្ឋទូទៅនិងដើម្បីកាត់បន្ថយការកកស្ទះព្រមទាំងថែក្សារបៀបរៀបរយតាមដងផ្លូវ នៅជុំវិញតំបន់ខាងលើនេះឱ្យបានល្អប្រសើរ៕S/