Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​ស្លាប់...

មនុស្ស​ស្លាប់​៨​នាក់​និង​របួស​៩​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​មករា​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​១៦​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​មាន​ចំនួន​១២​លើក​។​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ ( ស្រី ២ នាក់ ) និង បង្ក ឲ្យ មាន របួសធ្ងន់ – ស្រាល ៩ នាក់ ( ស្រី ៣ នាក់ )​។

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់​,​មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៧ នាក់ នៅ ថ្ងៃ ទី ១៧ ខែមករា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន Moderna ដាក់​ពា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រសួងសុខាភិបាល​រក​ឃើញ​ករ...

​ដោយៈ​សុផល​/​ភ្នំពេញ​:​ក្...

ការនាំចេញ​អង្ករ និង​ស្រូវ...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...