Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រថយន្ត​ផ្ទុក...

​រថយន្ត​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​កំពុង​សម្រុក​ឆ្លងកាត់​ស្ពាន​ទ្រុឌទ្រោម​ក្នុង​សង្កាត់​ត្រើយ​កោះ​

ដោយ​បូកគោ​/​កំ​ពតៈ​ប្រជាពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ខណៈពេលដែល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ពួកគាត់​ឃើញ​ក្រុម​រថយន្ត​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​ឆ្លងកាត់​ស្ពាន​ទ្រុឌទ្រោម​មួយ​ខ្សែ​។​រៀបរាប់​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា​ប៉ុន្មាន​ថ្ងៃនេះ​ក្រុម​រថយន្ត​ដឹក​ដី​ដឹក​ថ្ម​បាន​ដឹក​ធ្ងន់ៗ​និង​សម្រុក​បើកបរ​ឆ្លងកាត់​ស្ពាន​ត្រើយ​កោះ​យ៉ាង​គគ្រឹកគគ្រេង​បំផុត​។

ស្ពាន​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​ដោយ​មកដល់​សព្វថ្ងៃ​ជើង​សសរ​ខ្លះ​បាន​ដាច់​ជា​បណ្តើរៗ​ហើយ​។​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​ស្ពាន​បាក់​ធ្លាក់​នោះ​ពួកគាត់​ពិតជា​ជួប​ការលំបាក​យូរអង្វែង​មិន​ខាន​ព្រោះ​ការធ្វើ​ឡើងវិញ​មិនមែន​មួយខែ​រួចរាល់​ទេ​។​ប្រជាពលរដ្ឋ​បាន​បន្តថា​អ្នក​ត្រើយ​កោះ​ទាំងមូល​មានតែ​ស្ពាន​មួយ​ខ្សែ​នេះ​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។

​ដូច្នេះ​សូម​ថ្នាក់ដឹកនាំ​ក្រុង​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​មេត្តាជួយ​ចាត់វិធានការ​ដោយ​តម្រូវឱ្យ​អ្នករកស៊ី​ដឹក​ដី ដឹក​ថ្ម ឬ​ដឹកទំនិញ​ផ្សេងៗ​កុំ​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​ពេក​។ ពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​បាន​អំពាវនាវ​ទៀតថា ជាមួយ​នោះ​ក៏​សូមឱ្យ​អ្នកបើក​របរ​បញ្ឈប់​ការប្រើប្រាស់​ល្បឿន​លឿនៗ​ដូច​សព្វថ្ងៃនេះ​ផង​ព្រោះ​តាម​បណ្តោយ​ផ្លូវ​មាន​សិស្ស​តូចៗ​ធ្វើដំណើរ​ទៅ​សាលារៀន​ជាប្រចាំ​។​ពេលខ្លះ​ក៏មាន​ផ្ទាំង​ថ្ម​ធំៗ​ធ្លាក់​ចេញពី​រថយន្ត​ដែល​មើលទៅ​គួរឱ្យ​ព្រឺ​ខ្លាច​មែនទែន​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ម៉ែន វណ្ណា​រ៉ា អភិបាល​ស្តីទី​ក្រុង​កំពត​បាន​មានប្រសាសន៍ថា ដោយសារ​ស្ពាន​ត្រើយ​កោះមាន​លក្ខណៈ​ទ្រុឌទ្រោម​ខ្លាំង​កន្លងមករ​ដ្ឋ​បាល​ក្រុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បានដាក់​ស្លាក​បម្រាម​រួចហើយ​គឺ​មិន​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​ឆ្លងកាត់​ទេ​។ យន្តការ នេះ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​កំពុង​បន្ត​អនុវត្ត​តាមរយៈ​ស្លាក​ដែល​មាននៅ​ទីនោះ​ស្រាប់​។ នេះ​អាចមាន​អ្នក​លួច​លប​ដឹក​បំពាន​នឹង​បម្រាម​ទើប​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​។

​លោក​អភិបាល​ស្តីទី​ក្រុង​បាន​បន្តថា​ក្រុង​នឹង​ក្រើនរំលឹក​ទៅ​អាជ្ញាធរ​សង្កាត់​ដើម្បី​ពិនិត្យ​ករណីនេះ​ឡើងវិញ​។ ម្យ៉ាងទៀត ស្ពាន​នោះ​កំពុងមាន​គម្រោង​ស្ថាបនា​ជាថ្មី​ដើម្បី​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​សព្វសារពើ និង​ដំណើរ​ឆ្លងកាត់​ទូទៅ​មាន​លក្ខណៈ​ប្រសើរឡើង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...