ការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអូស្ត្រាលីបានរកឃើញស្ទើរ មិនគួរឱ្យជឿថា សត្វគោក៏មានភាសាផ្ទាល់ខ្លួនរបស់វាដែរហើយថែមទាំងចេះជជែកគ្នា អំពីចំណី និងអាកាសធាតុទៀតផង។
ពួកគេបានបង្កើតកម្មវិធីសូហ្វវែរមួយមានឈ្មោះថា “Google Translate for Cows” (ហ្គូហ្គល បកប្រែសម្រាប់គោ) ដើម្បស្វែងយល់កាន់តែស៊ីជម្រៅអំពីសំឡេងស្រែក “ម៉ៗ” ខុសៗគ្នា របស់ពួកវា ថាតើពួកវាចង់និយាយអ្វី។
ការសិក្សាធ្វើឡើងដោយបេក្ខជនបណ្ឌិតមួយរូប ដែលមកពីសាកលវិទ្យាល័យក្រុងស៊ីដនី (University of Sydney) នេះបានរកឃើញថា គោចិញ្ចឹមយកទឹកដោះក៏ចេះបញ្ចេញអារម្មណ៍ វិជ្ជមាន និងអវិជ្ជមានឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗផងដែរ។
លោកស្រី អាឡិចសាន់ត្រា ហ្គ្រីន (Alexandra Green) ប្រធានអ្នកសរសេររបាយការណ៍ សិក្សាស្រាវជ្រាវនេះបានគូសបញ្ជាក់ថា គោសុទ្ធតែមានសំលេងរៀងខ្លួន ហើយការស្រែក “ម៉ៗ” របស់វាសុទ្ធតែភ្ជាប់ទៅនឹងអារម្មណ៍ដែលពួកវាចង់បញ្ចេញគ្រាន់តែយើងស្ដាប់មិនយល់ ភាសារបស់ពួកវាប៉ុណ្ណោះ។ លោកស្រីសង្ឃឹមថា ថ្ងៃណាមួយនឹងអាចបង្កើតវចនាអនុក្រម ភាសាគោ។
ក្រុមអ្នកជីវៈវិទ្យាបានរកឃើញ នូវរបកគំហើញថ្មីនេះតាមរយៈការស្ដាប់សំឡេងស្រែក “ម៉ៗ” របស់គោពូជអឺរ៉ុប Holstein-Fresian ដែលស្រូបចូលម៉ៃក្រូហ្វូន ហើយវិភាគអារម្មណ៍របស់វា៕ ប្រែសម្រួលៈខុម

