កាលពីពេលថ្មីៗនេះ មហាសេដ្ឋីជនជាតិជប៉ុន លោក យូសាគុ មែហ្សាវ៉ា (Yusaku Maezawa) បានប្រកាសជ្រើសរើសមិត្តស្រីថ្មីដែលមានវ័យចាប់ពី ២០ឆ្នាំឡើងទៅដើម្បីរួមដំណើរ ជាមួយគាត់ទៅកាន់ភពព្រះចន្ទក្នុងកម្មវិធីភាពយន្តឯកសារថ្មីមួយមានឈ្មោះថា “Full Moon Lovers” (អ្នកស្រលាញ់ចូលចិត្តព្រះចន្ទពេញវង់)។
កាសែត Daily Mail បានចុះផ្សាយថា ពេលនេះចំនួនបេក្ខនារីដែលជ្រួលជ្រើមចង់ដាក់ដឺម៉ង់ ក្លាយជាមិត្តស្រីរបស់មហាសេដ្ឋីជប៉ុន រូបនេះ និងរួមដំណើរជាមួយគាត់ទៅកាន់ភពព្រះចន្ទ បានកើនឡើងរហូតដល់ ២០.០០០ នាក់គួរឱ្យភ្ញាក់ផ្អើល។
តាមការរំពឹងទុក មហាសេដ្ឋីជនជាតិជប៉ុន វ័យ ៤៤ ឆ្នាំដែលបានលក់ចេញអាជីវកម្ម លក់សម្លៀកបំពាក់រាយតាមអនឡាញយីហោ Zozo Inc រូបនេះនឹងក្លាយជាអ្នកដំណើរ ឯកជនទី១ នៅលើយានអវកាស SpaceX របស់លោក អ៊ីឡុន ម៉ាស់ (Elon Musk) ក្នុងដំណើរផ្សងព្រេងជុំវិញភពព្រះចន្ទនៅឆ្នាំ២០២៣៕ ប្រែសម្រួលៈ ខុម
