តាមព័ត៌មានថា ក្លិបឆេលស៊ីជិតនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ១៧ឆ្នាំ ខាយ រូស អាទីល (Kays Ruiz Atil) របស់ក្លិប PSG ។
លោក ក្លូដេ ម៉ាកេឡេឡេ (Claude Makelele) អតីតកីឡាកររបស់ក្លិបស៊ីធីបានធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីធ្វើការងារជាមួយខ្សែបម្រើវ័យក្មេងរូបនេះ ដែលកំពុងមិនសប្បាយ ចិត្តជាមួយថ្នាក់ដឹកនាំនៅក្របខ័ណ្ឌ Ligue 1 ។
ឆេលស៊ីនឹងត្រូវចរចាតម្លៃជាមួយក្លិប PSG ដើម្បីទទួលបានហត្ថលេខារបស់ រូស អាទីល ស្របពេលមន្ត្រីនៅក្លិបបារាំងកំពុងមិនសប្បាយចិត្តនឹងកង្វះការចរចារវាងក្លឹបទាំងពីររហូតមកដល់ពេលនេះ។
មានព័ត៌មានលម្អិតថា ក្លិបឆេលស៊ីបានទាក់ទងជាមួយតំណាងរបស់ រូស អាទីលជុំវិញ លទ្ធភាពផ្ទេរមកទីក្រុងឡុងដ៍។
រូស អាទីល ជាខ្សែបម្រើកណ្តាល មិនបានលូតលាស់ពីថ្នាលយុវជនរបស់ក្លឹប PSG ទេ ដូច្នេះកីឡាកររូបនេះមានភាពប្រេះស្រាំជាមួយក្លិប។
កីឡាករវ័យ១៧ឆ្នាំរូបនេះបានចាកចេញពីក្លិប Barcelona ទៅកាន់ទីក្រុងប៉ារីសកាលពី ឆ្នាំ២០១៥ ហើយ ម៉ាកេឡេឡេ បានបង្ហាញវត្តមាននៅពហុកីឡដ្ឋាន Parc des Princes កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយពួកគេបានប្រកួតស្មើ៣-៣ ជាមួយក្រុម Monaco ៕ ប្រែសម្រួល: ពិសិដ្ឋ