Home កីឡា កម្មវិធី​ប្រក...

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​១៨ ខែ មករា ឆ្នាំ ២០២០

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Watford vs Tottenham Hotspur
(22:00) Arsenal vs Sheffield Utd
(22:00) Brighton vs Aston Villa
(22:00) Manchester City vs Crystal Palace [
(22:00) Norwich vs Bournemouth
(22:00) Southampton vs Wolverhampton
(22:00) West Ham vs Everton
(00:30) Newcastle vs Chelsea
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Newcastle vs Chelsea

ក្លិប​ឆេ​ល​ស៊ី​នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់​ក្លិប Newcastle សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ចុង​សប្តាហ៍​នេះ​។ ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅ​ក្រប ខណ្ឌ​កំពូល​របស់​អង់គ្លេស ស្របពេល​ក្រុម​ទាំងពីរ​មាន​គម្លាត​ពីគ្នា​១៣​ពិន្ទុ​។ ការប្រកួត​នេះ គឺជា​ការសាកល្បង​សមត្ថភាព​សំខាន់​មួយ​ស្រា​ប់លោក ស្ទី​វ ប្រ៊ូ​ស (Steve Bruce) ជា​អ្នក ចាត់ការ​ក្លិប Newcastle ដែល​កំពុង​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ​។ ក្លិប Newcastle ខកខាន​មិនបាន​យកឈ្នះ​ការប្រកួត​ណាមួយ​ទេ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ការប្រកួត​។​
​ ​
ការទទួលបាន​១​ពិន្ទុ​ឆ្លងកាត់​១២​ប្រកួត បានធ្វើ​ឲ្យ​ក្រុម Newcastle ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ ៩​មក​តំបន់​កាត់ចេញ​។ លោក ប្រ៊ូ​ស មិនទាន់​បានធ្វើ​អ្វី​ប្លែក​នៅឡើយ​ទេ ស្របពេល​ក្រុម របស់លោក​ក៏​កំពុងមាន​បញ្ហា​របួស​។
​ ​
ចំណែក​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) រំពឹងថា ក្រុម​របស់លោក​នឹង​ឆ្លៀតឱកាស យក​ប្រៀប​លើ​ក្រុម Newcastle ដែល​កំពុង​ត្រដាបត្រដួស​ដោយ​រកបាន​ត្រឹមតែ​៣​ពិន្ទុ​។ ក្រុម​ឆេ​ល​ស៊ី​មាន​ស្ថិតិ​ល្អ​លើ​ក្រុម Newcastle ដោយ​រកបាន​ជ័យជម្នះ​៥​ក្នុងចំណោម​៦​ប្រកួត ចុងក្រោយ​។​
​ ​
ឡាំ​ផាត ធ្វើបាន​ល្អ​នៅ​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ហើយ​អ្នកគាំទ្រ​ហាក់ដូចជា​យោគ យល់​ច្រើន​ចំពោះ​លទ្ធផល​នេះ ដោយសារតែ​ការ​ប្តូរផ្តាច់​របស់លោក​ក្នុងការ​អភិវឌ្ឍ កីឡាករ​វ័យក្មេង​។​
​ ​
លទ្ធផល​ចុងឆ្នាំ​២០១៩ ហាក់ដូចជា​មិនសូវ​ល្អ ប៉ុន្តែ​បានចាប់ផ្តើម​ដោយ​គ្មាន​បរាជ័យ​សោះ នៅ​ឆ្នាំ ២០២០​។ សង្ឃឹមថា ក្រុម​ឆេ​ល​ស៊ី​នឹង​ឈ្នះ​ការប្រកួត​នេះ​។ ចាំមើល​ថា​តើ​ក្រុម​ណាមួយ ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​នេះ​៕
​ទស្សន​: Newcastle 1-3 Chelsea
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Lazio vs Sampdoria
(00:00) Sassuolo vs Torino
(02:45) Napoli vs Fiorentina
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lazio vs Sampdoria

​ក្រុម Lazio នឹង​ទទួលភ្ញៀវ Sampdoria នៅ​ចុង​សប្តាហ៍​នេះ​នៅ​ក្របខណ្ឌ Serie A ។ ក្រុម Lazio មាន​ស្ថិតិ​ឈ្នះ​១០​ប្រកួត​ជាប់​គ្នា ហើយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ពួក​ក្លាយជា​ក្រុម​ប្រជែង តំណែង​ជើងឯក​។ បច្ចុប្បន្ន ពួកគេ​មាន​គម្លាត ៦​ពិន្ទុ ពី​ក្រុម​នាំមុខ Juventus ដោយ​នៅសល់ ១​ប្រកួត​ក្នុង​ដៃ​។​
​ ​
​ស្របពេល​ក្រុម Sampdoria កំពុង​ប្រឹងប្រែង​គេច​ចេញពី​តំបន់​កាត់ចេញ​ដោយ​ដឹកនាំ​ដោយ លោក ក្លូ​ឌី​អូ រ៉ា​ណេ​រី (Claudio Ranieri) ក្រុម Sampdoria ទើប​ចាញ់​១​ប្រកួត​ក្នុងចំណោម​៤ ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម Sampdoria មាន​៥​ពិន្ទុ​លើ​តំបន់​កាត់ចេញ​ប៉ុន្តែ​ពួកគេ​អាច​សម្លឹង​រក​ពិន្ទុ​ខ្លះ​នៅពេល​ជួប ជាមួយ​ក្រុម Lazio ដោយ​ចាញ់​៥​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​។​
​ ​
មានការ​ដាក់​ក្តី​សង្ឃឹមលើ​លោក រ៉ា​ណេ​រី ដោយសារតែ​ក្រុម Lazio​ធ្វើ​មិនសូវ​បានល្អ​ទេ​ក្នុង ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ថា ពួកគេ​អាច​នឹងធ្វើ​បានល្អ​វិញ​ក្នុងជំនួប​នេះ​។
​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​នឹង​រកបាន​បី​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Lazio 2-0 Sampdoria
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Levante vs Alaves
(22:00) Real Madrid vs Sevilla
(00:30) Osasuna vs Valladolid
(03:00) Eibar vs Atl. Madrid
•​ ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) Augsburg vs B. Dortmund
(21:30) Fortuna Dusseldorf vs Werder Bremen
(21:30) FSV Mainz 05 vs Freiburg
(21:30) Hoffenheim vs Frankfurt
(21:30) Koln vs Wolfsburg
(00:30) RB Leipzig vs Union Berlin

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់ បើក​ម៉ូតូ មក...

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​...

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ ...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...