ដោយៈចាន់តូ/ភ្នំពេញ៖មនុស្សចំនួន៥នាក់(ប្រុស៣ស្រី២)បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះរថយន្តតូយ៉ូតាតាកូម៉ា បុកជាមួយនឹងរថយន្តដឹកដី កាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចស្តុប ២៤ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនរងគ្រោះទាំង៥នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ចំណែកអ្នកបើកបរខាងរថយន្តដឹកដីមានឈ្មោះផាន នឿន ភេទប្រុសអាយុ៣០ឆ្នាំមុខរបរបើករថយន្ត ស្នាក់នៅការដ្ឋានជិតសាលាតិចណូ មានស្រុកកំណើតស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញមកវាស់វែងស្ទូចយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕S/សរន/Ha