ប្រជាជនជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃប្រទេសចិន ចំណែកការកាន់អំណាចដោយប្រជាជនជាមូលដ្ឋានគ្រឹះសំខាន់ជាងគេ ។ ក្នុងដំណើរអភិវឌ្ឍន៍រយៈពេលកន្លងទៅ ប្រជាជនចិនខ្លួនទីពឹងខ្លួន ខិតខំឧស្សាហ៍ព្យាយាម និងបានបង្កើតជា“អច្ឆរិយៈចិន”ដែលទទួលការចាប់អារម្មណ៍ពីពិភពលោកទាំងមូល ។ ក្នុងដំណើរអភិវឌ្ឍន៍ថ្មី ទោះបីជាមានឧបសគ្គអ្វីក៏ដោយ មានខ្យល់ខ្លាំងឬរលកធំប៉ុនណាក៏ដោយ យើងសុទ្ធតែត្រូវពឹងផ្អែកលើប្រជាជន ប្រកាន់ខ្ជាប់នូវគោលការណ៍ខ្លួនទីពឹងខ្លួន និងខិតខំឧស្សាហ៍ព្យាយាម ដើម្បីជំរុញឱ្យបុព្វហេតុដ៏មហិមារដែលមិនធ្លាប់មានពីមុនឈានទៅមុខជាជំហានៗ អាស្រ័យលើជំនឿចិត្តយ៉ាងរឹងមាំដូចថ្មរឹង ស្មារតីមិនចេះនឿយហត់ និងឆន្ទៈមោះមុតដែលមិនងាយរេ ៕ (ដកស្រង់ចេញពីសុន្ទរកថាអបអរ សាទរឆ្នាំសាកលថ្មី ២០១៩ របស់ឯកឧត្តម ស៊ី ជីនភីង ដែលថ្លែងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨)
