Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​សម្រេច​បើក​គ...

​សម្រេច​បើក​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្ដេជ្ញា​ថា​៖​នឹង​កែសម្រួល​ផ្លូវ​រថយន្តក្រុង​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​រថយន្ត​ក្រុង​មិន​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​ឯកជន​។​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ផ្លូវ​អទិភាព​មួយ​សម្រាប់តែ​រថយន្តក្រុង​តែម្តង​។

​គឺ​នឹង​បើក​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ដោយ​ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​
ការប្តេជ្ញា​បែបនេះ​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ មករា ២០២០​ក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​រៀបចំ​ផ្លូវ​អាទិភាព​រថយន្តក្រុង​និង​ដឹកជញ្ជូន​សាធារណៈ citybus នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង​ស្រេង​បាន​បញ្ជាក់ថា​៖​នេះ​ជាការ​ងារ​ចាំបាច់​សម្រាប់​រាជធានី​ភ្នំពេញ​ដោយ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​រថយន្តក្រុង​សាធារណៈ​របស់​យើង​ធ្វើចរាចរ​ទៅដោយ​រលូន​មិនមាន​ការកកស្ទះ​ចរាចរ ។​បើ​ការងារ​នេះ​ទទួលបាន​ជោគជ័យ​ហើយ​នោះ​ប្រជាពលរដ្ឋ​នឹង​ងាក​មកប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ជាក់​ជាមិនខាន​។​អ្វី​ជា​គម្រោង​ដែល​យើង​ត្រូវអនុវត្ត​គឺ​យើង​ជ្រើស​រើសយក​ផ្លូវ​មួយ​ខ្សែ​ដោយ​ចាប់​ចាក​ចេញពី​ផ្លូវ​ប្រសព្វ​រវាងផ្លូវ​ព្រះមុនីវង្ស​និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ជិត​ផ្សារ​ធំថ្មី​ទៅដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​

លោក​អភិបាល​រាជធានី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖​បើ​គម្រោង​ទីមួយ​ទៅលើ​ផ្លូវ​អទិភាព​មួយខែ​នេះ​ទទួលបាន​ជោគជ័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការសិក្សា​ទៅលើ​បណ្ដាញ​ផ្លូវ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខ្សែ​រត់​នៅក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​ការគាំទ្រ​និង​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​។​ការងារ​នេះ​អាច​សម្រេចបាន​គឺ​ត្រូវតែមាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​និង​សមត្ថកិច្ច​ប៉ូលីស​ពាក់ព័ន្ធ ។​

ក្នុងនោះ​លោក​អ៊ាង​សុខ​ឃីម​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​ក្រោយ​ការសិក្សា​ក្រុមការងារ​យើង​ជម្រើស​២​ដើម្បី​ប្រើប្រាស់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​បែង​ចែកជា​២​ជម្រើស​៖១​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ដែល​បង្ក​ភាពងាយស្រួល​ដល់​ការរៀបចំ​គំនូស​សញ្ញា និង​ភ្លើង​សញ្ញា​ចរាចរ​។

​ប៉ុន្តែ​ត្រូវធ្វើ​ចំណត​រង់ចាំ​នូវ​កណ្តាល​ទ្រូងផ្លូវ​។​២​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​ខាងស្តាំ​ជាប់​ចិញ្ចើមផ្លូវ​គឺ​បង្ក​ភាពងាយស្រួល​ដល់​ការឈប់​ចត​ដាក់​និង​ទទួល​អ្នកដំណើរ​កាត់បន្ថយ​ការចំណាយ​ប៉ុន្តែ​មាន​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​តាម​ចិញ្ចើមផ្លូវ​និង​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​អម​សងខាង​ផ្លូវ​។​

គម្រោង​នេះ​ត្រូវ​ស្នើសុំ​គោលការណ៍​ចំណាយ​ថវិកា​ប្រមាណ​៣.៥​លាន​ដុល្លារ​សម្រាប់​អនុវត្តន៍​គម្រោង​ផ្លូវ​អទិភាព​រថយន្តក្រុង ដែលមាន​ចំងាយ​៥​គីឡូម៉ែត្រ ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជម្លោះ ដីធ្លី​រវាង​តារាចម...

​ដោយៈ មុនី រ័ត្ន​,​បូ​រិ​...

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...