ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ការទប់ស្កាត់បង្ក្រាបសកម្មភាពបង្កចលាចលបានជោគជ័យទាំងស្រុងហើយកម្លាំងនគរបាលអន្តរាគមន៍ព្រំដែនបានបិទវគ្គពិសេសជំនាញនគរបាលអន្តរាគមន៍ព្រំដែននៅទីបញ្ជាការស្រាលនគរបាលភូមិភាគ៥ហើយវិលត្រឡប់ទៅអង្គភាពដើមវិញ ។
លោកឧត្តមសេនីយ៍ទោស៊ឺមសំអាតមេបញ្ជាការមគរបាលជាតិទទួលអចិន្ត្រៃយ៍ទិសភូមិភគ៥បានឱ្យដឹងកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២០ថា៖ដើម្បីឈានទៅសម្រេចបានទិសដៅរបស់ក្រសួងមហាផ្ទៃ ។ផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការនគរបាលជាតិនៅឆ្នសំ២០២០នេះបានបើកវគ្គពិសេសជំនាញអន្តរាគមន៍ការពារព្រំដែនដល់កងកម្លាំងនគរបាលអន្តរាគមន៍ព្រំដែនចំនួន៣៥៣នាក់។ដែលបានផ្តើមពីថ្ងទី២ខែធ្នូឆ្នាំ២០១៩ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០២០ឬរយៈពេល៤៥ថ្ងៃនីទីបញ្ជាការនៃគណៈបញ្ជការនគរបាលជាតិប្រចាំភូមិភាគ៥ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោស៊ីម សំអាតបន្តថា៖ខ្លឹមសារបង្ហាត់បង្រៀនមាន៖១,ពង្រឹងកាយសម្បទារ(លំហាត់ប្រាណ រត់ល្បឿនប្រណាំង)២,លំហាត់ក្បាច់គុនយុទ្ធក្រមខមកម្ពុជា (ក្បាច់គុនដៃក្បាច់គុនកូនកសំបិតក្បាច់គុនដំបងខ្លីក្បាច់គុនដំបងក្បាច់គុនប្រើកាំភ្លើងអាវុធខ្លីវែង។
៣,យុទ្ធវិធីបង្រាបកុបកម្ម(កាយវិការកាន់ដំបងនិងខែលការពារដើម្បីបំបែកនិងហ៊ុព័ទ្ធកាយវិការជំហរទាបសម្រាប់ទប់ស្កាត់និងបំបែកបសតុកម្មប្រើហឹង្សារ។វគ្គទទួលបានការបង្ហាត់បង្រៀនដោយគ្រូមកពីសហព័ន្ធយុទ្ធខមកម្ពុជា យោធាចារ្យក្រសួងការពារជាតិ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១/ជាលទ្ធផលបាននិទ្ទេសល្អណាស់៥៧នាក់និទ្ទេសល្អ១៥៦នាក់និងនិទ្ទេសល្អបង្គួរ ១៤០នាក់ ។
ក្នុងឱកាសនោះក៏រក្សាទុកកងកម្លាំងនគរបាល១កងតូចប្រចាំនៅបន្ទាយ។និងក៌មានអំណោយរបសលោកឧត្តមនាយឧត្តមសេនិយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គដ្នងការនគរបាលជាតិនូវថវិវិកាជាង៤១លានរៀលដល់គណៈកម្មការគ្រប់គ្រងវគ្គ យោធារ្យ ជំនួយការ សហការីនិងសិក្ខាកាម ៕S/

រូបថត៖នាយឧត្តមសេនីយ៍ហ៊ូសាគុណនិងសហការីក្នុងពេលបិទវគ្គវពិសេសជំនាញអន្តរាគមន៍ការពារព្រំដែនដល់កងកម្លាំងនគរបាលអន្តរាគមន៍ព្រំដែនទិសភូមិភាគ៥នៅក្រុងប៉ោយប៉ែត (រូប ៖ ភ្នំស្វាយ)


