Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ប្រធាន​មន្ទី...

​ប្រធាន​មន្ទីរ​កសិកម្ម​អំពាវនាវ​ដល់​ប្រជា​សហគមន៍​ឱ្យ​ងាក​មក​ដាំ​ដុះ​តាម​កិច្ចសន្យា​

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ប្រជា​សហគមន៍​កសិក​ម្ម​ចំនួន​៨​នៅក្នុង​ខេត្តព្រះវិហា​បាននិងកំពុង​សម្រុក​ប្រមូល​ផល​ដំឡូង​មី​ក្រោយ​ការដាំដុះ​តាម​កិច្ចសន្យា​ហើយ​មាន​ទីផ្សារ​សម្រាប់​បញ្ចេញ​ទិន្នផល​ដោយ​ឥត​កង្វល់​។​ព្រោះ​ត្បិត​មាន​ក្រុមហ៊ុន​មួយ​ឈរ​ចាំ​ប្រមូល​ទិញ​ផល​កសិកម្ម​ពី​ប្រជា​សហគមន៍​កសិករ​ក្នុង​មនោសញ្ចេតនា​រីករាយ​យ៉ាង​ក្រៃលែង​ស្រប​ពេលដែល​តម្លៃ​ទីផ្សារ​មានការ​កើន​ឡើងជា​ឆ្នាំ​កន្លងទៅ​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​លោក​និង​ក្រុមការងារ​បាន​ចុះទៅពិនិត្យ​ការប្រមូល​ផលដំណាំ​ដំឡូង​មី​របស់​សហគមន៍​កសិក​ម្ម​សម្រាប់​លក់​ជូន​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា​ហៅ​កាត់​«CACC»​ស្ថិតនៅ​ភូមិ​គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​លោក​ពឹង​ទ្រី​ដា​បាន​ថ្លែង​ឱ្យដឹងទៀតថា​កសិករ​នៅតាម​បណ្ដា​ក្រុង​-​ស្រុក​ក្នុង​ខេត្តព្រះវិហារ​បាននិងកំពុង​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ប្រមូល​ផលដំណាំ​ដំឡូង​មី​ទាំង​ទឹកចិត្ត​រំភើប​រីករាយ​ព្រោះ​ដំឡូង​មី​មានការ​កើនឡើង​នូវ​តម្លៃ​សមរម្យ​។​បន្ទាប់ពី​ប្រជា​សហគមន៍​បាន​ប្រមូល​ផល​និង​លក់​ជូន​ក្រុមហ៊ុន​តាមរយៈ​ការធ្វើ​កសិកម្ម តាម​កិច្ចសន្យា ដោយ​តម្លៃ​ដំឡូង​មី ក្នុង​១​គីឡូក្រាម ចាប់ពី ៣៧៤​រៀល កើន​ដល់​ទៅ ៣៩០​រៀល ខណៈ​តម្លៃ​ដំឡូង​នៅក្នុង​ឆ្នាំ​កន្លងទៅ មាន​ត្រឹមតែ ៣២០​រៀល ទៅ ៣៣០​រៀល ប៉ុណ្ណោះ​។

​លោក​បាន​បន្តទៀតថា បច្ចុប្បន្ន ខេត្តព្រះវិហារ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី ប្រមាណ​ជា​២​ម៉ឺន​ហិកតា ។​ក្នុងនោះ​មាន​សហគមន៍​កសិកម្ម​ចំនួន​៨​មាន​សមាជិក​ជិត​៦០០​គ្រួសារ​ដែល​បានធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ផ្គត់ផ្គង់​ដំណាំ​ដំឡូង​មី​ជិត​៧​ពាន់​តោន​ដើម្បី​លក់​ជូន​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា ហៅ​កាត់ « CACC » ។

លោក​បាន​បន្ត​ថាបើ​គិត​ត្រឹម​ពាក់កណ្ដាល​ខែមករា​នេះ​ការប្រមូល​ផលដំណាំ​ដំឡូង​មីរ​បស់​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​សម្រេចបាន​ប្រមាណ​២០​ភាគរយ​នោះ​ហើយ​។​លោក​ពឹង​ទ្រី​ដា​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាកសិករ​ដែល​កំពុង​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ទាំងអស់​គួរ​ជ្រើសរើស​ពូជ​ឱ្យបាន​ត្រឹមត្រូវ​និង​មាន​ភាពច្បាស់លាស់​សម្រាប់​ដាំ​ដុះ​នៅ​ឆ្នាំក្រោយៗ​ទៀត​។​ជាពិសេស​ត្រូវ​ធានាថា​ពូជ​ដែល​ជ្រើស​យកទៅ​ដាំ​នោះ​គឺ​មិនមាន​ផ្ទុក​ជំងឺ​ដើម្បី​ជៀសវាង​ការខាតបង់​ពេលវេលា​ទិន្នផល​ដើមទុន​និង​ការបាត់បង់​ពូជ​ជាដើម​។

កសិករ​ទាំងអស់​គួរតែ​ផ្ដោតលើ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ឬ​ហៅថា​កិច្ចសន្យា​ដាំ​ដុះ​ទើប​ជាការ​ប្រសើរ​ដែល​អា​ចទ​ទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត​ដូចជា​ជួយ​ឱ្យ​សមាជិក​សហគមន៍​ដែលជា​អ្នក​ផលិត​មាន​ទីផ្សារ​ច្បាស់លាស់​មុននឹង​សម្រេចចិត្ត​ដាំ​។​កសិករ​មាន​កម្លាំង​ក្នុង​ចរចារ​ជាមួយ​ដៃគូរ​ឯកជន​និង​មាន​តម្លាភាព​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ឈ្មួញកណ្តាល​គ្មាន​ការ​កាត់​ភាព​ខូចខាត​ដូច​ឈ្មួញកណ្តាល​ដោយ​គេ​កាត់​ពី​១០​ភាគរយ​ទៅ​១៥​ភាគរយ​នៃ​ទំងន់​សរុប​។​

​ចំណែក​ក្រុមហ៊ុន​ក្នុង​១​តោន​គឺ​គិត​ថវិកា​ជូន​កសិករ​១​ពាន់​គីឡូក្រាម​ពេញ​ព្រមទាំង​ទទួលបាន​បច្ចេកទេស​ដាំ​ដុះ​ការប្រមូល​ផល​ថ្មីៗ​និង​ទទួលបាន​ធនធាន​ក្នុងការ​អភិវឌ្ឍន៍​សហ​គម​ន៍​នៅនឹងកន្លែង​ផ្ទាល់​ផង​ទៀត​។​លោក​ឌៀប​ចម​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ​បាន​លើកឡើងថា​កសិករ​នៃ​សហគមន៍​កសិកម្ម​បាន​សម្ដែង​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាង​ពន់ពេក​។​

​គ្រា​ដែល​តម្លៃ​នៃ​ទិន្នផល​ត្រូវបាន​ចុះកិច្ចសន្យា​«​កុងត្រា​»​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា​ហៅ​កាត់​«CACC»​ហើយ​ទិន្នផល​នៅក្នុង​ឆ្នាំនេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ​រីឯ​ឈ្មួញកណ្តាល​បាន​ប្រមូល​ទិញ​ពី​កសិករ ក៏មាន​តម្លៃ​ខ្ពស់ ជា​ឆ្នាំមុន​នោះដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រកឃើញ​ករណី​វិជ្ជមាន​កូ​វី...

ដោយ​: តារា​រិ​ទ្ធិ / ភ្នំ...

​ក្រសួងសុខាភិបាលរកឃើញ​ករណ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...