Home ព័ត៌មានអន្តរជាតិ កងកម្លាំងសន្ត...

កងកម្លាំងសន្តិសុខបារាំងជម្លៀសលោកម៉ាក្រុងចេញពីរោងមហោស្រពដែលឡោមព័ទ្ធដោយបាតុករ

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា កងកម្លាំងសន្តិសុខបារាំងបានជម្លៀសប្រធានាធិបតីអេមម៉ានូអែល ម៉ាក្រុង ចេញពីរោងមហោស្រព Bouffes du Nord ក្នុងទីក្រុងប៉ារីស ខណៈពេលដែលក្រុមអ្នកតវ៉ាព្យាយាមចូលទៅក្នុងអគារ។

យោងតាមទូរទស្សន៍ BFMTV បានឱ្យដឹងថា លោកម៉ាក្រុងបានធ្វើទស្សនកិច្ចនៅរោងមហោស្រពនេះជាមួយប្រពន្ធរបស់គាត់ ព្រីជីទី កាលពីល្ងាចថ្ងៃសុក្រទី១៧មករា។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្បែររោងមហោស្រពហើយព្យាយាមចូលក្នុងអគារ ប៉ុន្តែត្រូវបានបញ្ឈប់ដោយកងសន្តិសុខ។

ភ្លាមៗបន្ទាប់ពីនោះកងកម្លាំងសន្តិសុខបានបង្កើតជារនាំងការពារដើម្បីអនុញ្ញាតឱ្យឡានលោកម៉ាក្រុងចាកចេញពីកន្លែងនោះ។

កាលពីថ្ងៃទី ៥ ធ្នូ ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានស្នើឱ្យមានកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលនឹងដកហូតឯកសិទ្ធិមួយចំនួននិងលក្ខខណ្ឌចូលនិវត្តន៍ពិសេសពីប្រភេទកម្មករនិយោជិតមួយចំនួនរួមទាំងអ្នកធ្វើការក្នុងវិស័យដឹកជញ្ជូន។

បារាំងបានឃើញការចាប់ផ្តើមនៃកូដកម្មថ្នាក់ជាតិប្រឆាំងនឹងគំនិតផ្តួចផ្តើមរបស់ម៉ាក្រុងរហូតមកទល់ឥឡូវ ហើយជាលទ្ធផលនៃកូដកម្មនេះ ការងារក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេសបានធ្លាក់ចូលក្នុងភាពវឹកវរ។

នៅថ្ងៃទី ១១ ខែមករារដ្ឋាភិបាលបារាំងបានផ្អាកសេចក្តីព្រាងច្បាប់ស្តីពីប្រាក់សោធននិវត្តន៍ដែលគេរិះគន់ខ្លាំងបំផុតហើយនឹងមិនបង្កើនអាយុចូលនិវត្តន៍ដែលតម្រូវឱ្យទទួលបានប្រាក់សោធន៍ពេញលេញរហូតដល់អាយុ ៦៤ ឆ្នាំនោះទេ។

បើទោះបីជាមានចំណាត់ការដូច្នេះក្តី ក៏ប៉ុន្តែនៅថ្ងៃទី ១៦ មករា មនុស្សប្រហែល ១៨៧.០០០ នាក់បានចូលរួមក្នុងការបន្តការតវ៉ានៅទូទាំងប្រទេស។

ខណៈក្រសួងមហាផ្ទៃ ដែលដកស្រង់សម្តីដោយកាសែត Figaro បានរាយការណ៍ថាមនុស្សជិត ២៣.០០០ នាក់បានធ្វើការតវ៉ានៅតាមដងផ្លូវនៃទីក្រុងប៉ារីស សហព័ន្ធសហជីពកម្មករទូទៅបាននិយាយថា មនុស្ស ២៥០.០០០ នាក់បានចូលរួមការតវ៉ានៅក្នុងទីក្រុងនេះ៕ ដោយ៖ កញ្ញាដាលីស

លោកម៉ាក្រុងត្រូវបានជម្លៀសចេញពីរោងមហោស្រព Bouffes du Nord ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...