ដោយៈចាន់តូ/ភ្នំពេញៈនៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃ)។
ជបសង្ស័យឈ្មោះ ថោងសារឹទ្ធភេទប្រុសអាយុ៣៦ឆ្នាំត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២០វេលាម៉ោង២០:៣០នាទីនៅចំណុចបន្ទប់លេខ៣០២ជាន់ទី២ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចអាវុធហត្ថឱ្យដឹងថាកាលអំឡុងឆ្នាំ២០១៤កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសរ មួយឆ្នាំកន្លះ ពីបទ ទទួលផលចោរកម្ម៕S/

