ដោយ៖ហឹងចូច/កំពង់ឆ្នាំង៖លោកវេជ្ជ:បណ្ឌិតសូរិន្ទីរ៉ាវុឌ្ឍ៉ីដែលជាប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តនិងលោកវេជ្ជ:បណ្ឌិតទុំសម្បត្តិដែលជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសតែងតាំងចូលកាន់តំណែងថ្មីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកអមសុភាអភិបាលរងខេត្តកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរសុខាភិបាលលោក ប្រាក់ វ៉ុន រួមទាំងមន្ត្រីរាជការជាច្រើនរូប ។
លោកអម សុភា បានផ្តាំផ្ញើថ្នាក់ដឹកនាំទើបតែងតាំងថ្មីត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ និង ត្រូវសហការសាមគ្គីដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាប្រកបដោយ គុណធម៌ សីលធម៌ និង វិជ្ជាជីវ:៕S/







