ដោយ៖សនសក្តា/កំពង់ឆ្នាំង៖ក្មេងប្រុស២នាក់បងប្អូនបានទៅឃ្វាលគោ ហើយនាំគ្នាចុះលេងទឹកស្រះ បណ្តាលឱ្យលង់ម្នាក់ស្លាប់និងម្នាក់ទៀតជួយសង្គ្រោះទាន់។ហេតុការណ៍នេះកើតឡើងនៅចំណុចស្រះទឹកមួយកន្លែងក្នុងភូមិត្បែងឃុំអណ្តូងស្នាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងកាលពីវេលាម៉ោង១៤រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ។
ប្រភពពីអ្នកភូមិបានឱ្យដឹងថាកុមារារងគ្រោះទាំង២នាក់នេះម្នាក់ឈ្មោះហុងវណ្ណាភេទប្រុសអាយុ៦ឆ្នាំ(ស្លាប់)និងម្នាក់ទៀតឈ្មោះហុងវណ្ណីភេទប្រុសអាយុ៤ឆ្នាំជួយសង្គ្រោះទាន់។នៅមុនពេលកើតហេតុកុមារារងគ្រោះទាំង២នាក់បងប្អូនបានតាមជីដូនទៅឃ្វាលគោ។ពួកគេបានចុះទៅលេងទឹកស្រះនៅចំណុចខាងលើ ក៏បានលង់ទឹកទាំង ២នាក់តែម្តង ប៉ុន្តែម្នាក់ជួយសង្គ្រោះទាន់៕S/