ដោយ៖សៅវ៉ាន់ឌីព្រះវិហារ៖កាលថ្ងៃទី១៧ខែមករាឆ្នាំ២០២០មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារបានរៀបចំពិធីក្រុងពាលីសាងសង់សារមន្ទីរខេត្តសម្រាប់ដាក់តាំងបង្ហាញនូវវត្ថុដ៏មានតម្លៃផ្នែកសិល្បៈប្រវត្ដិសាស្ដ្រនិងផ្នែកបុរាណវិទ្យារបស់ខ្មែរដើម្បីឱ្យសាធារណៈជនជាតិ អន្ដរជាតិ បានចូលទស្សនា និងសិក្សាស្រាវជ្រាវ។
លោក នៅ ចាន់គង់ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារបានថ្លែងឱ្យដឹងថាអគារសារមន្ទីរ ដែលបានរៀបចំពិធីសែនក្រុងពាលីសាងសង់នាពេលនេះមានទំហំទទឹង៥២ម៉ែត្រនិងបណ្ដោយ១២ម៉ែត្រធ្វើពីបេតុងប្រកក្បឿង។ដោយប្រើប្រាស់ថវិការដ្ឋដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ខាងមុខ។
លោកបន្តថាការសាងសង់សារមន្ទីរនេះឡើងក្នុងគោលបំណងដើម្បីដាក់តាំងបង្ហាញនូវវត្ថុដ៏មានតម្លៃផ្នែកសិល្បៈប្រវត្ដិសាស្ដ្រនិងផ្នែកបុរាណវិទ្យារបស់ខ្មែរជាច្រើនប្រភេទដែលមាននៅក្នុងឃ្លាំងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារប្រមាណជា៣០០ដុំ។ដើម្បីផ្ដល់ជូនសាធារណៈជាតិអន្ដរជាតិបានចូលមកទស្សនាសិក្សាស្រាវជ្រាវអំពីតម្លៃនិងប្រវិត្តិរបស់វត្ថុបុរាណនិមួយ៕S/



