ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហាររយៈពេលពីថ្ងៃបាននាំយកអំណោយចែកជូនរងគ្រោះ,ជនខ្វះខាតនៅកន្លែងផ្សេងគ្នាក្នុងខេត្តព្រះវិហារ។ទី១កាលពីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២០លោកគឹមវិចិត្រប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មី។
លោកបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ១គ្រួសាររស់នៅភូមិសំឡាញឃុំត្បែងមួយស្រុកសង្គមថ្មីខេត្តព្រះវិហារ។សម្ភារផ្តល់ជូនរួមមាន៖អង្ករ,មីត្រីខ,ទឹកស៊ីអ៊ីវ,តង់,សារុង,មុង,ភួយ,ក្រមា,និងថវិកាសប្បុរសជនរួមមាន៖រដ្ឋបាលឃុំភ្នំត្បែងមួយ ១០០.០០០ រៀល លោក ស្រី សោម សាវិន ២០.០០០ រៀល។
ទី២,កាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០លោកហែមថុនប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តនិងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនឈ្មោះជិនអិចអាយុ៤៧ឆ្នាំកំពុងសម្រាកព្យាបាលជំងឺមានជីវភាពខ្វះខាត។
មានសមាជិកគ្រួសារក្នុងបន្ទុកចំនួន៦នាក់រស់នៅភូមិឈើទាលគងឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ។សម្ភារផ្តល់ជូនរួមមាន៖អង្ករ,ទឹកស៊ីអ៊ីវ,ត្រីខ,ក្រមា,សារុង,ភួយ,មុង,អាវយឺត,និងថវិកាមួយចំនួន៕S/