ក្រុមមន្ត្រីបរិស្ថានហ្វីលីពីនច្នៃផេះភ្នំភ្លើងនិងសំរាមប្លាស្ទិកទៅជាដុំឥដ្ឋសំណង់បានរាប់ពាន់ដុំក្នុងមួយថ្ងៃ

ផេះព្រួសចេញពីភ្នំភ្លើងហ្វីលីពីនកំពុងត្រូវបានលាយបញ្ចូលគ្នាជាមួយសំរាមប្លាស្ទិកដើម្បីបង្កើតទៅជាដុំឥដ្ឋសំណង់នៅក្នុងការឆ្លើយតបប្រកបដោយការច្នៃប្រឌីតចំពោះបញ្ហានៃការបំពុលបរិស្ថាននិងគ្រោះធម្មជាតិញឹកញាប់របស់ប្រទេសនេះ។

ភ្នំភ្លើងថាអាល់បានផ្ទុះកាលពីជិតមួយសប្តាហ៍មុន ដោយបញ្ជូនផ្សែងក្រាស់ឃ្មឹកឡើងលើមេឃ និងគ្របផេះផង់ពេញទីក្រុងប៊ីណាននៅក្បែរនោះ។

ក្រុមមន្ត្រីបរិស្ថានមិនគ្រាន់តែសម្អាតផេះផង់ប៉ុណ្ណោះទេ តែថែមទាំងសម្រេចចិត្តច្របល់បញ្ចូលគ្នារវាងផេះខ្សាច់ស៊ីម៉ត៍និងប្លាស្ទិកកិនរួចដើម្បីបង្កើតដុំឥដ្ឋខ្ទង់ ៥.០០០ ដុំក្នុងមួយថ្ងៃសម្រាប់គម្រោងសាងសង់ក្នុងស្រុកទៀតផង។

មន្ត្រីបរិស្ថានក្រុង លោក រ៉ូដេលីអូ លី និយាយថា “ជំនួសឱ្យការប្រមូលផេះទុកចោលមួយដុំ យើងអាចច្នៃវាទៅជាអ្វីផ្សេងដែលមានប្រយោជន៍។ ហើយវារួមទាំងប្លាស្ទិកផងដែរ”។

ហ្វីលីពីនកំពុងប្រឈមវិបត្តិកាកសំណល់ ដោយរបាយការណ៍មួយឆ្នាំមុននិយាយថាហ្វីលីពីនប្រើថង់ប្លាស្ទិកដល់ទៅ ៦០ ពាន់លានថង់ក្នុងមួយឆ្នាំ។

ហ្វីលីពីនក៏ត្រូវញាំញីដោយខ្យល់ព្យុះកំណាចៗនិងគ្រោះរញ្ជួយដីធំៗជាមធ្យមចំនួន ២០ រៀងរាល់ឆ្នាំផងដែរ ដោយសម្លាប់មនុស្សរាប់រយនាក់ក្នុងមួយឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...