ចាប់​មេដឹកនាំ​ISIS​ម្នាក់​នៅ​អ៊ីរ៉ាក់ តែ​ធាត់​ពេក​ត្រូវ​សែង​ដាក់​លើ​រថយន្ត​ធំ​

646
ចែករម្លែក

​មេដឹកនាំ​សាសនា​ម្នាក់​នៃ​ក្រុម​ISIS(​ក្រុម​រដ្ឋ​អ៊ីស្លាម​) ត្រូវ​បា​ចាប់ខ្លួន​នៅ​អ៊ីរ៉ាក់ ប៉ុន្តែ​ដោយសារ​គាត់​មាន​ទម្ងន់​ធ្ងន់​ពេក​នោះ គេ​ត្រូវ​សែង​គាត់​ដាក់​លើ​រថយន្ត​និង​ដឹកចេញទៅ​។​

​លោក​ស៊ី​ហ្វា អាល់​-​នី​ម៉ា មេដឹកនាំ​សាសនា​នៃ​ក្រុម​ISIS ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​មនុស្ស​សំខាន់​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​ត្រូវបាន​ចាប់​ខ្លួន​ចេញពី​​កន្លែង​លាក់ខ្លួន​មួយ​កន្លែង​នៅ​ទីក្រុង​ម៉ូ​ស៊ូ​ល​ដោយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​។​

​មេដឹកនាំ​សា​នា​នេះ បាន​ចេញ​បញ្ជា​តាម​បែប​បែប​សា​នា​ដើម្បី​ប្រហារជីវិត​អ្នកចេះដឹង និង​បព្វជិត ហើយ​នឹង​ការបំផ្លាញ​ផ្នូរ​បុរាណ​មួយ​នៅ​ទីក្រុង​នេះ​។​

​ភេរ​វករ​ដែល​មិន​អាច​ដឹក​តាម​រថយន្ត​ប៉ូលិស​នេះ​ត្រូវបាន​គេ​ថត​ជាប់​ដោយ​ឃើញ​គាត់​អង្គុយ​ជាប់​នឹង​កាំភ្លើងយន្ត​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​គ្មាន​ដំបូល កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​តាម​សេចក្តីរាយការណ៍​ថា បុរស​នេះ​មាន​ទម្ងន់​យ៉ាងតិចណាស់​៣០០ ផោន​(​ជាង​១៣៦​គីឡូក្រាម​)​។​

​ប៉ូលិស​អ៊ីរ៉ាក់​បាន​និយាយថា បុរស​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​កំពូល​ម្នាក់​របស់​ក្រុម​ISIS ។ គាត់​ត្រូ​បាន​ចោទប្រកាន់​ពីបទ​បញ្ជា​ឱ្យ​បំផ្លាញ​ផ្នូរ​បុរាណ​ Prophet Yunus នៅ​ទីក្រុង​ម៉ូ​ស៊ូ​ល កាលពី​ឆ្នាំ​២០១៤​។​

​ទី​សក្ការៈបូជា​បុរាណ​នេះ​ត្រូវបាន​គេ​គិត​ថា​ជា​កន្លែង​ចុងក្រោយ​នៃ​ការ​ដាក់​សព​ព្យាកា​រី​ទាំង​គ្រិះ​សាសនា​និង​អ៊ីស្លាម​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ស៊ី​ហ្វា អាល់​-​នី​ម៉ា ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ កាលពី​យប់​ថ្ងៃ​សៅរ៍​