Home ព័ត៌មានជាតិ សេដ្ឋកិច្ច ធនាគារជាតិនៃក...

ធនាគារជាតិនៃកម្ពុជា:កំណើនការប្រើប្រាស់ប្រាក់រៀលមានការកើនឡើង ទាំងចរាចរណ៍ និងប្រាក់ បញ្ញើ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ កំណើននៃការប្រើប្រាស់ប្រាក់រៀល មានការកើនឡើង ជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀលក្នុងចរាចរណ៍ (៣៣%) និង កំណើនប្រាក់បញ្ញើជារៀល (៣៧ភាគរយ)។ ចំណែក បណ្តាញប្រតិបត្តិការ និង ពិពិធកម្មសេវាហិរញ្ញវត្ថុ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានបន្តពង្រឹង និងបានជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយបច្ចុប្បន្ន ចំនួនគណនី ប្រាក់ បញ្ញើ បានកើនឡើងដល់ប្រមាណ ៧,៥ លានគណនី និងគណនីឥណទានកើនដល់ ៣,១ លានគណនី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា(NBC )ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ កាលពីរសៀលថ្ងៃសុក្រ ទី១៧ មករា ២០២០។

លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានបញ្ជាក់ក្នុងសេចក្តី ប្រកាសនេះថា «ដោយឃើញពីភាពវិជ្ជមាន ក្នុងការប្រើប្រាស់ប្រាក់រៀលនេះ ខ្ញុំសូម ស្នើអគ្គនាយកដ្ឋានទាំងអស់ បន្ដវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ជាប្រចាំ ដែលពង្រឹងអភិវឌ្ឍន៍វិធានការដែលមានស្រាប់ និងដាក់ចេញនូវវិធានការថ្មីៗ ដោយផ្អែកលើសកម្មភាពជាក់ស្ដែង និងសន្សឹមៗទៅតាមការរីកចម្រើន នៃវិស័យ សេដ្ឋកិច្ច»។

ក្រៅពីការប្រើប្រាស់ប្រាក់រៀល មានការកើនឡើង ក្នុងសេចក្តីប្រកាសក៏បានបង្ហាញ ថា វិស័យធនាគារបានបន្ដភាពរីកចម្រើន និងទទួលបានទំនុកចិត្ត ពីសាធារណជន និង វិនិយោគិន ដែលឆ្លុះបញ្ចាំងតាមរយៈ កំណើនដ៏អស្ចារ្យនៃចំនួនអតិថិជន។ភាពរីក ចម្រើន យ៉ាងឆាប់រហ័សនេះក៏រួមចំណែក យ៉ាងសកម្មគាំទ្រ ការរីកចម្រើននៃសេដ្ឋកិច្ច ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង២៤,៥ភាគរយ ហើយ ឥណទានបានកើន២៦ភាគរយ។

សម្រាប់ទិសដៅការងារឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងបន្តរក្សាស្ថិរភាព ថ្លៃ និងអត្រាប្តូរ ប្រាក់ ពង្រឹងការអភិវឌ្ឍវិស័យធនាគារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិង ការយល់ ដឹងផ្នែកហិរញ្ញវត្ថុ និងអភិវឌ្ឍប្រព័ន្ធទូទាត់ ។លសំដៅរួមចំណែកគាំ ទ្រ កំណើន សេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន និងសមភាព ស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...