អភិបាលខេត្តស្វាយរៀងចុះពិនិត្យ​ការចាក់ដីធ្វើច្រាំងទន្លេវ៉ៃគោ និង​ទីតាំងចាក់ដីបំពេញជាប់របង​វិទ្យា​​ល័យស្វាយរៀងតាមបណ្តោយផ្លូវ​ជាតិលេខ១

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោ(ទំនប់តាណេង)បន្ថែម ផ្នែកខាងជើង នឹងផ្នែកខាងត្បូង ក្នុងនោះចាក់ពង្រីកនូវច្រាំងទន្លេតាមបណ្តោយផ្លូវជាតិលេខ១ភ្ជាប់ពីច្រាំងផ្នែកខាងលិចទៅកើតដល់គល់ស្ពានហាយវេមានប្រវែង២២០ម៉ែត្រ និងផ្នែកខាងត្បូងចាប់ពីច្រាំងខាងលិចដល់គល់ស្ពានតាហោ។

ក្រោមការដឹកនាំក្នុងអាណត្តិរបស់លោក ម៉ែន វិបុល អភិបាលខេត្ត លោកបានកសាងនូវសមិទ្ធផលធំៗជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ ហើយច្រាំងទន្លេនេះ និងមានការរៀបចំក្រាលការ៉ូឡា សួនច្បារសាធារណៈ ការបំពាក់នូវសម្ភារហាត់ប្រាណ ការរៀបចំឲ្យមានចំណតរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ជាដើម។

សម្រាប់ទីតាំងជាប់របងវិទ្យាល័យស្វាយរៀងផ្នែកខាងជើងជាប់ផ្លូវជាតិលេខ១ ក្នុងពេលឆាប់ៗខាងមុខនេះ និងរៀបចំចាក់ដីបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សពេលចេញពីសាលា ក៏ដូចជាការកែលម្អរសោភ័ណភាពនៅទីនោះ។ សមិទ្ធផលទាំងនេះ ក្រោយស្ថាបនារួចរាល់និងជួយលើកកម្ពស់សោភ័ណភាពក្នុងខេត្តឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...