ទិវារត់ប្រណាំង Angkor Ultra​ Trail 2020 មានអ្នកចូលរួមរត់​ប្រមាណជាង១.២០០នាក់

ដោយ:គូលែន/សៀមរាប ៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail 2020 លើកទី៥ នៅខេត្តសៀមរាប បានទាក់ទាញអ្នកចូលរួមរត់មកពីជុំវិញពិភពលោក ចំនួន ១.២៥៥នាក់ ដោយអ្នករត់ចម្ងាយ ៦៤គីឡូម៉ែត្រ និង ចម្ងាយ ១២៨គីឡូម៉ែត្រ។ ទិវារត់ប្រណាំងខាងលើនេះ បានធ្វើឡើងនាវេលាម៉ោង៦ព្រឹក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០​នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងចំណោម អត្តពលិក ទាំងអស់នេះ គឺមានជនជាតិបរទេសចំនួន ៩០៥ នាក់ ដែលមកពី៤៥ប្រទេសលើពិភពលោក ក្នុងនោះជនជាតិបារាំង មានចំនួនច្រើនជាងគេ បន្ទាប់មកមានអង់គ្លេស និង ជប៉ុន។

លោកបានបន្តថា នៅក្នុងការរត់ចម្ងាយ ឆ្នាំនេះ កីឡាករកម្ពុជា បានចូលរួមច្រើនជាងឆ្នាំមុនៗ ដោយមានចំនួន ៣៥០ នាក់ ក្នុងនោះ មានខ្មែរចំនួន៣នាក់ ដែល ចូលរួមរត់ចម្ងាយឆ្ងាយ ១២៨ គីឡូម៉ែត្រ ដែលនាំឲ្យចំនួន អ្នកចូលរួមកើនប្រមាណជាង១០ភាគរយ បើធៀបនឹង ឆ្នាំមុន។

លោកបានបញ្ជាក់ទៀតថា អត្តពលិកទាំងអស់ ត្រូវចេញដំណើរ នៅទីលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន នាវេលាព្រឹកម៉ោង ៤ទៀបភ្លឺ ចំណែកឯចម្ងាយរត់គឺមានចំងាយ ១៦គីឡូម៉ែត្រ , ចម្ងាយ ៣២គីឡូម៉ែត្រ និង ចម្ងាយ ៤២គីឡូម៉ែត្រ បានចេញដំណើរពីភ្នំបូក ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ។ការរត់ ចាប់ផ្ដើម ពី ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៨ មករា ហើយ បញ្ចប់ នៅវេលា ម៉ោង ៨ ព្រឹក ថ្ងៃទី ១៩ មករា ដែល ការរត់ មាន រយៈពេល ២៨ ម៉ោង គឺ រត់ ពេញ មួយថ្ងៃ មួយ យប់។

លោកបានឲ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍ កីឡាបែបទេសចរណ៍នេះ គឺផ្ដោតលើគោលដៅសំខាន់ៗ បី គឺ : គោលដៅទី១. ផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើ ពិភពលោក ពិសេសភ្ញៀវទេសចរ ចូលរួមបានដឹងពីស្ថេរភាព សន្ដិភាព និង ការអភិវឌ្ឍន៍ លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និង ចូលរួមថែរក្សា គោលដៅទេសចរណ៍ ប្រវត្តិសាស្ត្រ របស់កម្ពុជា គឺ តំបន់អង្គរខេត្តសៀមរាប , ទី២. គឺការរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់ការងារ មនុស្សធម៌ តាមអង្គការ និង មន្ទីរពេទ្យ មួយចំនួន និង ទី ៣ គឺ ការទាក់ទាញ ភ្ញៀវទេសចរ ឲ្យ កាន់តែច្រើន ផងដែរ » ។

សូម រម្លឹក ថា ព្រឹត្តិការណ៍ Angkor Ultra Trail ត្រូវបាន បង្កើត និង រៀបចំ ឡើងជា លើកដំបូង នៅលើ ទឹកដី ខេត្ត សៀមរាប នា ឆ្នាំ ២០១៦៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular