សភាពាណិជ្ជកម្មខេត្តព្រះសីហនុ​ ខ្វល់ខ្វាយ ចំពោះបញ្ហាប្រឈម លើ​វិសយ័ឯកជន កោះហៅសមាជិកប្រជុំ​

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំជាមួយសមាគមទូកទេសចរណ៍ ដឹកនាំលោកឧកញ៉ាទៀ វិចិត្រប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីពិភាក្សានិងរកដំណោះស្រាយអំពីបញ្ហាប្រឈមមួយចំនួនរបស់វិសយ័ឯកជន នៅព្រឹកថ្ងៃ១៨ មករា ២០២០។

បើយោងតាមខ្លឹមសារក្នុងលិខិតអញ្ជើញសមាគមទូកទេសចរណ៍មកចូលរួមប្រជុំនេះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុសរសេរបញ្ជាក់ថា បច្ចុប្បន្ននេះដោយសង្កេតឃើញថា វិសយ័ឯកជនក្នុងខេត្តព្រះសីហនុកំពុងជួបប្រឈមនឹងបញ្ហាជាច្រើន ដែលទាមទារអោយមានការរួមគ្នារកវិធីនិងគោលការណ៍ដោះស្រាយ តាមរយៈការកំណត់អំពីបញ្ហាប្រឈមជាក់លាក់ សម្រាប់ដោះស្រាយ។

លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តថ្លែងបញ្ជាក់ថា ក្រោយពីសហការជាមួយវិសយ័ឯកជនរកឃើញបញ្ហាប្រឈមជាក់លាក់ហើយ ខាងសភាពាណិជ្ជកម្មខេត្តនឹងរៀបចំដាក់សំណើ ជូនទៅកាន់រដ្ឋបាលខេត្តនិងថ្នាក់ជាតិ ដើម្បីផ្តល់ត្រឡប់មកវិញនូវអនុសាសន៍ឬគោលការណ៍រួម សម្រាប់ដោះស្រាយនិងកាត់បន្ថយបញ្ហាប្រឈមនានា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...