សិស្សវិទ្យាល័យស្រុកក្រូចឆ្មារ​ប្រមាណ​៤០នាក់សន្លប់បាត់ស្មារតី​ពេលកំពុងរៀនសូត្រ

ដោយ:គង់ហេង/ត្បូងឃ្មុំ ៖ ភាគច្រើនជាសិស្សនារីចំនួន ៣៩ នាក់ក្នុងចំណោមសិស្សរងគ្រោះដួលសន្លប់ បន្ទាប់ពីពួកគេសរុបចំនួន ៤០ នាក់ នៃវិទ្យាល័យ ហ៊ុន សែន ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានអាការ:ប្រហាក់ប្រហែលគ្នា គឺតឹងក្នុងទ្រូង ថប់ដង្ហើម និងសន្លប់តាំងពីរសៀលថ្ងៃទី ១៧ ដល់ ព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែពុំមានសិស្សណាម្នាក់រងគ្រោះប៉ះពាល់ដល់អាយុជីវិតឡើយ និងត្រូវបានបញ្ជួនមកកាន់មន្ទីរពទ្យជាបន្តបន្ទាប់ ដើម្បីសង្រ្គោះ។

លោកវរសេនីយ៍ ស៊ឹម ស៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចឆ្មារបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១៨ ខែមករាថា គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ១៨ មករានេះ គឺយើងបានទទួលព័ត៌មានពីខាងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានជនរងជាសិស្សវិទ្យាល័យ ហ៊ុន សែន ក្រូចឆ្មារចំនួន ៣៧ នាក់បានសង្រ្គោះមកកាន់មន្ទីរពេទ្យនេះ។ ចំណែកជនរងគ្រោះចំនួន បី នាក់ផ្សេងទៀតបានសម្រាកនៅមន្ទីរពេទ្យឯកជន។ ក្នុងនោះមានជនរងគ្រោះចំនួន ១២ នាក់ត្រូវបានបានបញ្ជូនមកសង្រ្គោះកាលពីរសៀលថ្ងៃទី ១៧ មករា ថ្ងៃកើតហេតុដំបូង។

អ្នកស្រី ប្រាក់ សុភាព នាយការរង នៃវិទ្យាល័យ ហ៊ុន សែន ក្រូចឆ្មារដែលកំពុងនាំជនរងគ្រោះមកកាន់មន្ទីរពេទ្យខាងលើបានឲ្យដឹងថា សិស្សរងគ្រោះសន្លប់បាត់ស្មារតីទាំងអស់ចំនួន ៤០ នាក់ ក្នុងចំណោមនោះមានសិស្សបុរសតែម្នាក់គត់។ ដោយមុនឈានដល់ការដួលសន្លប់ ម្នាក់ៗមានអាការ:ប្រហាក់ប្រហែលគ្នា គឺតឹងក្នុងទ្រូង ថប់ដង្ហើម និងសន្លប់តែម្តង។

នាយការរងរូបនេះបានឲ្យដឹងទៀតថា ករណីសិស្សដួលសន្លប់នេះបានកើតឡើងនៅរសៀលថ្ងៃទី ១៧ មករា ។ ខណ:ដែលពួកគេចំនួន ១២ នាក់កំពុងអង្គុយរៀននៅក្នុងថ្នាក់។ បន្ទាប់មកនៅព្រឹកថ្ងៃទី ១៨ មករាក៏បានដួលសន្លប់ចំនួន ២៨ នាក់បន្ថែមទៀតពេលកំពុងឈរគោរពទង់ជាតិ។ ពួកគេត្រូវបានជួយសង្រ្គោះពីសំណាក់គ្រូពេទ្យ នៃមន្ទីរពេទ្យស្រុកក្រូចឆ្មារ បានដឹងស្មារតីឡើងវិញហើយ។ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះភាគច្រើនមានជំងឺខ្វះជាតិស្ករ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...