ភ្នំពេញ៖ បទចម្រៀង “ឡានសារ៉ែន” របស់កញ្ញា តន់ ច័ន្ទសីម៉ា ក្រោមផលិតកម្មកាឡាក់ស៊ី ដែលទើបចេញ កាលពីថ្មីៗនេះ ត្រូវបានក្រុមរាំ The Inner Studio យករាំ Cover ( អ្នករាំ នៅពីក្រោយអ្នកចម្រៀង) ល្បីពេញប្រទេសថៃ លើយូធូប (Youtube) ។
“ឡានសារ៉ែន” បទថ្មីរបស់ តន់ ច័ន្ទសីម៉ា ដែលកំពុងល្បី នាពេលបច្ចុប្បន្ន មិនថាតែនៅកម្ពុជា នោះទេ សូម្បីនៅប្រទេសក្បែរខាងដូចជាថៃ ក៏បានយកបទនេះ ទៅរាំ Cover ផងដែរ ដល់ថ្នាក់ក្រុមរាំ The Inner Studio យករាំតាម។
កាលពីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១០ នេះ មានក្រុមរាំល្បីមួយរបស់ថៃឈ្មោះ The Inner Studio បានចេញជា MV រាំ Cover បទ “ឡានសារ៉ែន” ធ្វើឲ្យការគាំទ្រជាច្រើនលើគណនី YouTube របស់ខ្លួន ។
នៅលើគណនី YouTube ផ្លូវការរបស់ The Inner Studio ដែលមានអ្នក Subscribe ជាងជិត ៥លាននាក់ (4.55M subscribers)នាក់ បង្ហោះត្រឹមតែប៉ុន្មានម៉ោងសោះ គេសង្កេតឃើញ ចំនួនអ្នកទស្សនាការរាំ Cover បទល្បីរបស់កម្ពុជាមួយនេះមានចំនួនជាច្រើនម៉ឺននាក់ ទៅហើយ៕សូមទស្សនាការរាំង Coverរបស់ ក្រុមរាំThe Inner Studio បទ”ឡានសារ៉ែន” របស់ តន់ ច័ន្ទសីម៉ា ទាំងអស់គ្នា៕ ដោយ៖ បូរិន