អភិបាលរាជធានីជំរុញឲ្យមានការ​ផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំ​ចំណីផ្អែមនិងភេសជ្ជៈ ផ្អែមក្នុង​បរិវេណ​សាលារៀន

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យគ្រប់សាលារៀនទាំងឯកជននិងរដ្ឋ ត្រូវ មានការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណី ផ្អែម និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀន ដោយសារថា ការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំងនឹងធ្វើឱ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីនៃសង្គមជាតិយើង ត្រូវប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម ជាដើម ។

ការជំរុញបែបនេះរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធ សាលារអន្តរជាតិ អេដវេនដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតសាលាបង្រៀនឯកជន សាលារអន្តរជាតិ អេដវេន នេះ គឺជាផ្នែកមួយនៃការគាំទ្រគោលនយោបាយកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការចូលរួមចំណែកលើកកម្ពស់ការផ្តល់សេវាអប់រំកាន់តែប្រសើរឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ សាលារៀនឯកជន មានតួអង្គដ៏សំខាន់មួយ ក្នុងចំណោមតួអង្គស្នូលនានា នៅក្នុងការកសាងមូលធនមនុស្សសម្រាប់ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី ក៏បានជំរុញឱ្យលោកស្រី លោកស្រីជា ស៊ីណា ប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាអន្តរជាតិ អេដ វេន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់កម្មវិធីអប់រំ និងនិយាមគរុកោសល្យរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសត្រូវអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ការអប់រំសម្រាប់ទាំងអស់គ្នា” និងការជំរុញចលនាអប់រំក្នុងសាលាតាមពាក្យស្លោក “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់។ ផ្តល់សេវាអប់រំ ដោយផ្តោតជាសំខាន់លើ “គុណភាពជាចម្បង” ។

គួរផ្សារភ្ជាប់ការអប់រំសិស្សានុសិស្ស ទៅនឹងមេរៀនប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិវប្បធម៌សន្តិភាព ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្សសីលធម៌ សុជីវធម៌ សិល្បៈ កីឡា និងបំនិនជីវិតផ្សេងៗដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹងកាន់តែប្រសើរនិងក្លាយជាគ្រាប់ពេជ្រពិតប្រាកដសម្រាប់សង្គមជាតិ។ គួរបានបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើហឹង្សា, ការជួញដូរស្រ្តី និងកុមារ លុបបំបាត់ការរើសអើងក្នុងសង្គម, ទប់ស្កាត់ការរីក រាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម។

ជំរុញការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណី ផ្អែម និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀន ដូចអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំនាពេលកន្លងមក ពីព្រោះ ការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំងនឹងធ្វើឱ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីនៃសង្គមជាតិយើង ត្រូវប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម ជាដើម ហើយប្រសិនបើធនធានមនុស្សរបស់យើងមានសុខភាពមិនល្អ នោះសង្គមជាតិក៏ត្រូវជួបប្រទះបញ្ហាដែរ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះទាំងអស់គ្នា។

ក្នុងឱកាសនោះលោកស្រីជា ស៊ីណា ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ អេដ វេន បានមានប្រសាសន៍ថា ដោយទឹកចិត្តស្រឡាញ់គាំទ្រវិស័យអប់រំ និងយទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនិងក្រសួងអប់រំផង នៅថ្ងៃទី ១៨ វិច្ឆិកា ២០០៨លោក សេង ឡុង បានបង្កើត សហគ្រាសឯកបុគ្គល ស្មាត ឃីដ អ៊ីនធើណេសិនណលស្គល ហើយបើកបម្រើសេវាអប់រំឯកជនក្រោមពាណិជ្ជនាម “ស្មាត-ឃីដ អ៊ិនធើណេសិនណលស្នូលឬ សាលាអន្តរជាតិ ស្មាត ឃីដ សាខាទី០១ចាប់ពីថ្ងៃ០៧មករាឆ្នាំ២០០៩ ដោយមានការគាំទ្រពីមាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនរហូតដល់ចំនួនចុះឈ្មោះសិក្សាកើនដល់ប្រមាណ៣០០០ (បីពាន់) ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ។ សហគ្រាសឯកបុគ្គល “ស្មាត-ឃីដ អ៊ិនធើណេសិនណលស្គលបានវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនស្មាធ ឃីដ អ៊ិនធើណេសិន ណលស្គល ត្រាស់ អេទ្យCo.Ltd” ហើយពង្រីកសក្តានុពលខ្លួនពី០១ សាខារហូតដល់ ០៧សាខា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​...

​ដោយ​:​រិ​ទ្ធ​/​ភ្នំពេញ​:...

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...