គ្រួសារសពនិងអ្នករបួស៦នាក់នៅ​ភូមិស្នូលកោង ឃុំបឹងព្រីង ស្រុក​ថ្មគោល ទទួលបាន អំណោយពី​កាកបាទក្រហមចិន

ដោយៈគ្រញួង/បាត់ដំបង ៖ នាព្រឹកថ្ងៃទី១៨ខែមករា ឆ្នាំ២០២០គណៈប្រតិភូដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មា ធិការ សាខា ព្រមទាំងក្រុមការងារសាខា អនុសាខាស្រុក បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ៥នាក់និងជនរងគ្រោះ១ នាក់សរុបចំនួន៦នាក់នៅក្នុងភូមិ ស្នូលកោង ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកប៊ុត គឹមស៊ាន ប្រធានគណៈកម្មា ធិការ សាខា បានឱ្យដឹងថាបន្ទាប់ពីសាឋាទទួលបាននូវថវិកាចំនួន៥ម៉ឺនដុល្លារ ពីសមាគមជាតិកាកបាទក្រហមចិន បានផ្តល់ជូនកាកបាទក្រហមកម្ពុជារួចមកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងរបស់សម្តេចចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយនាំមកនូវអំណោយកាកបាទក្រហមចិនយកមក ប្រគល់ជូនក្រុមគ្រួសារសព និងអ្នករងរបួសដោយសារបាក់រលំអាគារនៅខេត្តកែប កាលពីពេលកន្លងទៅថ្មីៗនេះ។

លោកបណ្ឌិតបានបញ្ជាក់ថាសម្រាប់សពមួយទទួលបានថវិកា១,០៦៩ដុល្លារ និងអ្នករបួសម្នាក់ទទួលបាន៥០០ដុល្លារ ពីកាកទក្រហមចិន។

លោកជំទាវពុំ ចន្ទីនីបានសម្តែងនូវសមានទុក្ខដ៍ក្រៀមក្រំចំពោះក្រុមគ្រួសារសពនិងពាំ
នាំនូវប្រសាសន៍ផ្តាំភ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សួរសុខទុក្ខដោយក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយយ៉ាងក្រៃលែង ចំពោះសោកនាដកម្ម ដែលបានកើតឡើង ចំពោះគ្រួសារជនរងគ្រោះទាំងអស់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពជនរងគ្រោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថាសមាគមជាតិកាកបាទក្រហមចិនបានផ្តល់ថវិកា៥ម៉ឺនដុល្លារ តាមរយៈកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ដើម្បីចូលរួមចំណែករំលែកទុក្ខ និងសម្រាលការលំបាករបស់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះដែលរលំអគារនៅកែបសង្កត់លើ កាលពីពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានចុះមកសួរសុខទុក្ខ និងប្រគល់ថវិកាជូនដល់គ្រួសារសពនិងអ្នករងគ្រោះភ្លាមៗតែម្តង។

លោកជំទាវពុំ ចន្ទីនី បានថ្លែងបញ្ជាក់ថាមិត្តចិនក៏ដូចជាសមាគមជាតិកាកបាទក្រហមចិន ជានិច្ចកាលតែងតែជួយដល់ប្រជាជនកម្ពុជា គ្រប់ពេលវេលាដែលជួបនឹងទុក្ខលំបាក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...