អាវុធហត្ថចុះបង្ក្រាបព្រៃឈើបាន​​ជាច្រើនកំណាត់ នៅស្រុកចិត្របុរី

ដោយ៖កាំពី/ក្រចេះ ៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកអ៊ឹម ចិត្ត្រា សហការជាមួយកម្លាំងអាវុធហត្ថ ធ្វើការបង្រ្កាបឈើបានឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញដឹកយកមកលាក់ទុក នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះនៅថ្ងៃទី១៨ខែមករា ឆ្នាំ២០២០នេះ។

ប្រភព័ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈើទាំងនេះក្រុមឈ្មួញបានដឹកចេញ ពីខេត្តមណ្ឌលគីរី ចូលមកខេត្តក្រចេះ បំរុងយកទៅលក់បន្ត តែត្រូវអស់លាក់ជាប់អន្ទាក់កម្លាំងអាវុធហត្ថធ្វើការបង្ក្រាបតែម្ដង។

លោក អឹម ចិត្រ្តា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរីបានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២០នេះថា ប្រតិបត្តការបង្រ្កាបនោះកម្លាំងអាវុធហត្ថធ្វើការដកហូតឈើទាំងនោះប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើក្រចេះចាត់ការបន្ត។ ហើយឈើទាំងនោះ ជាប្រភេទឈើសុក្រំ និងឈើខ្វាវ មានមុខកាត់ធំៗ ចំនួន២៤កំណាត់ ប្រហែលជាង៥ម៉ែត្រគូប ។

លោកបានប្រាប់ឲដឹងទៀតថា ឈើទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាសវែង ចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular