គ្រួសារសពកុមារា ដែលលង់ទឹកស្រះ​ស្លាប់បានទទួលអំណោយមនុស្សធម៌ ​ពីសាខាកាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ឆ្នាំង

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខានិងឯកឧត្តមអម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្ត្រីសាខា អនុសាខាស្រុករលាប្អៀរ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែជូនដល់គ្រួសារសពកុមារាឈ្មោះ ហុង វណ្ណា អាយុ ៦ឆ្នាំ ដែលបានស្លាប់ដោយសារលង់ទឹកស្រះ នៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនោះរួមមានអង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកក្រូច ២កេស ទឹកសុទ្ធ២កេស មុង២ ភួយ២ ក្រមារ២ សារុង២ អាវយឺត២ និង ថវិកាចឋនួន ៤០០,០០០រៀល និង ថវិការបស់រដ្ឋបាលខេត្តចំនួន១,៦០០,០០០ រៀល ផងដែរ ។

គួរំលឹកថា ក្មេងប្រុស២នាក់បងប្អូនបានទៅឃ្វាលគោ ហើយនាំគ្នាចុះលេងទឹកស្រះ បណ្តាលឲលង់ម្នាក់ស្លាប់ និង ម្នាក់ទៀតជួយសង្គ្រោះទាន់ ។

ហេតុការណ៍ក្មេងលង់ទឹកនេះ កើតឡើងកាលពីវេលាម៉ោង១៤ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចស្រះទឹកមួយកន្លែងក្នុងភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីអ្នកភូមិបានឲដឹងថា កុមារារងគ្រោះទាំង២នាក់នេះ ម្នាក់ឈ្មោះហុងវណ្ណា ភេទប្រុស អាយុ៦ឆ្នាំ (ស្លាប់) និងម្នាក់ទៀតឈ្មោះ ហុង វណ្ណី ភេទប្រុស អាយុ៤ឆ្នាំ ជួយសង្គ្រោះទាន់ ។

នៅមុនពេលកើតហេតុកុមារារងគ្រោះទាំង២នាក់បងប្អូនបានតាមជីដូនទៅឃ្វាលគោ ហេីយបានចុះទៅលេងទឹកស្រះនៅចំណុចខាងលើ ក៏បានលង់ទឹកទាំង ២នាក់តែម្តង ប៉ុន្តែម្នាក់ជួយដង្គ្រះទាន់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...