ដោយៈសុផល/ភ្នំពេញៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីសហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានប្រគល់និមិត្តសញ្ញា VMY2020 ដល់រ៉ឺម៉កម៉ូតូកាលពីថ្ងៃទី ១៦ ខែមករាឆ្នាំ២០២០។ តុកតុកនឹងបង្ហាញរូបសញ្ញាដើម្បីទាក់ទាញប្រជាជនកម្ពុជានិងចាប់អាម្មណ៍ទៅទស្សនាប្រទេសម៉ាឡេស៊ី។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតម៉ាឡេស៊ី។
ក្នុងឆ្នាំ២០២០នេះម៉ាឡេស៊ីមានព្រឹត្តិការណ៍ធំៗជាច្រើនដែលភ្ញៀវទេសចរអាចរៀបចំគម្រោងរបស់ពួកគាត់មកទស្សនាក្នុងអំឡុងពេលដែលមានព្រឹត្តិការណ៍នោះកើតឡើងហើយភ្ញៀវទេសចរអាចចូលរួមទស្សនាដោយសេរី ទៅតាមព្រឹត្តិការណ៍ដែលមានជារៀងរាល់ខែនៅប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះដែរប្រទេសម៉ាឡេស៊ីបានដាក់គោលដៅថាឆ្នាំ២០២០នេះនឹងទាក់ទាញភ្ញៀវទេសចរឱ្យបាន៣០លាននាក់ និងរកចំណូលឱ្យបាន១០០ពាន់លានរីងហ្គីតពីវិស័យទេសចរណ៍។ ដើម្បីសម្រេចគោលដៅនេះ ម៉ាឡេស៊ី បានបង្កើតយុទ្ធនាការមួយហៅថា« ឆ្នាំទស្សន឵ ម៉ាឡេស៊ី ២០២០»។ក្រុមប្រឹក្សាទេសចណ៍ម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងដាក់គោលដៅថាខ្លួននឹងទទួលបានភ្ញៀវទេសចរកម្ពុជាមកទស្សនាប្រទេសម៉ាឡេស៊ីឱ្យបាន៩៩.០០០នាក់ក្នុងឆ្នាំ២០២០។
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីឯកឧត្តមEldeenHusainiMohdHashimក៏បានលើកឡើងផងដែរថាបច្ចុប្បន្នអាកាសចរណ៍ដែលប្រជាជនកម្ពុជាអាធ្វើដំណើរត្រង់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីមាន៣ក្រុមហ៊ុនអាកាសចរណ៍មានដូចជាម៉ាឡេស៊ីអ៊ែឡាញ,អ៊ែរអេស្យា,ម៉ាលីនដូរអ៊ែរដែលពួកគាត់តែងតែមានយុទ្ធនាការលក់ក្នុងតំលៃពិសេសរាល់ការកក់មុនជារៀងរាល់រដូវកាលផងដែរ។
លោក Nor Shazly Bin Azmi(SeniorAssistDirector)ក៏បានបញ្ជាក់ទៀតផងដែរថាភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយខ្លួនឯងក៏បាន ដោយចូលមើលគេហទំពរ័ www.malaysia.travel ដែលមានពត័មានអំពីតំបន់ទេសចរណ៍ជាច្រើនដែលអាចអោយភ្ញៀវទេសចររៀបចំដំណើរកំសាន្តរបស់ពួកគាត់បាន។ភ្ញៀវទេសចរណ៍ក៏អាចទំនាក់ទំនងក្រុមហ៊ុនទេសទេសចណ៍របស់យើងដែលនៅជិតលោកអ្នកសំរាប់ជាវកញ្ចាប់សេវាកម្មទស្សនាទៅកាន់ប្រទេសម៉ាឡេស៊ីបានផងដែរ៕S/
ចំណងជើងរូបថត៖ម៉ាឡេស៊ីចាប់ផ្តើមចេញយុទ្ធនាការផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរទៅទស្សនាប្រទេស របស់ខ្លួនក្នុងឆ្នាំទស្សនាម៉ាឡេស៊ី២០២០