ដោយៈគ្រញូង/បាត់ដំបងៈនៅយប់ថ្ងៃទី១៧ខែមករាឆ្នាំ២០២០នៅក្នុងបរិវេណស្ថានីយ៍វិទ្យុនិងទូរទស្សន៍បាយ័នបាត៎ដំបងស្ថិតក្នុងភូមិអូតាគាំ១សង្កាត់ទួលតាឯកក្រុងបាត់ដំបង។បានប្រារព្ធខួប១០ឆ្នាំនៃការបង្កើតសមាគមនិងវិទ្យុសំឡេងជនពិការគ្នែកបាត់ដំបងក្រោមអធិបតីលោកស្រីសុំចិន្តាអភិបាលរងខេត្តតំណាងលោកងួន រតនៈអភិបាលខេត្តបាត់ដំបង។
លោកសែមសំណាងប្រធានសមាគមនិងវិទ្យុសំឡេងជនពិការភ្នែកបាត់ដំបងបានបញ្ជាក៎ថារយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០១០ដល៎២០១៣សមាគមនិងវិទ្យុសំឡេងជនពិការភ្នែករស់នៅជួបទុក្ខលំបាកល្វីងជូរចត់គ្រប់បែបយ៉ាង។រហូតដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០០០សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលបានជួយជ្រោមជ្រែងនិងគាំទ្រដល់សមាគមនិងវិទ្យុសំឡេងជនពិការភ្នែកឱ្យមានស្នាក់ការនឹងគេត្រឹមត្រូវ។រយៈពេល១០ឆ្នាំដូចជាលឿនណាស់ដែលសមាគមត្រូវបានសម្តេចតេជោហ៊ុនសែនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីព្រមទាំងបុត្រាបុត្រីនិងចៅប្រុសស្រីបានជួយឧបត្ថម្ភ។
លោកសំណាងបានលើកប្រវត្តិខ្លះៗថាសមាគមនិងវិទ្យុសំឡេងជនពិការភ្នែកមានបុគ្គលិកសរុបចំនួន៦០នាក់។ក្នុងនោះមានជនពិការភ្នែកចំនួន៤០នាក់និង២០នាក់ជាអ្នកគាំទ្រស្ម័គ្រចិត្ត។ដំបូងសមាគមមានស្នាក់ការនៅមុខវត្តដំរីសពេលភ្លៀងម្តងៗរត់ទៅជ្រកនៅកុដិលោក។បច្ច្បបន្នដោយមានការជួយឧបត្ថម្ភពីមន្ត្រីរាជការជុំវិញខេត្តសិស្សនុសិស្សតាមសាលានានានិងពិសេសសម្តេចបានជួយគាំទ្រទើបសមាគមមានស្នាក៎ការត្រិមត្រួវ៕S/
រូបថតៈលោកស្រីអភិបាលរងប្រគល់ថវិកាដល់ប្រធានសមាគមនិងអ្នកដទៃទៀតពិលារអាហារសាមគ្គី