ដោយគូលែន/សៀមរាប៖សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាបបានចុះបង្ក្រាបករណីគ្រឿងញៀនក្នុងរយ:ពេល២ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី១៦និងថ្ងៃទី១៧ខែមករាឆ្នាំ២០២០បាន៣ករណី។ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមនិងដកហូតវត្ថុតាងបានមួយចំនួន។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបាននិយាយថាក្នុងរយ:ពេល២ថ្ងៃជាប់ៗគ្នានេះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរនូវសារធាតុញៀននៅទីតាំងចំនួន៣ក្នុងខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមនឹងដកហូតវត្ថុតាងមួយចំនួន។
សមត្ថកិច្ចបានបន្តថា ករណីទី ១ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២០កម្លាំងបានចុះបង្ក្រាបនៅចំណុចភូមិ ស្ទឹងឃុំបាគងស្រុកបាគងខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះមនសង់ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរចុងភៅរស់នៅភូមិស្ទឹងឃុំបាគងស្រុកបាគងខេត្តសៀមរាប។វត្ថុតាងដកហូតបានរូមមាន:ថ្នាំញៀនម្ស៉ៅគ្រើមសថ្លាចំនួន៦កញ្ចប់ទំងន់៩៣៧,០០ក្រាម(ថ្លឹងទាំងសម្បក)។ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង,ទូរស័ព្ទដៃចំនួន២គ្រឿង ។
ករណីទី ២ថ្ងៃទី ១៦ ខែ មករាឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាបចុះបង្ក្រាបនៅភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុង សៀមរាប ខេត្ត សៀមរាប ឃាត់ខ្លួនជនស័ង្សាយចំនួនម្នាក់ឈ្មោះ អូន រី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ។វត្ថុតាងដកហូតបានរួមមាន:ថ្នាំញៀនម្សៅគ្រើមសថ្លាចំនួន ៣ កញ្ចប់ ទំងន់ ៣.៧០ ក្រាម(ថ្លឹងទាំងសម្បក) ។ទូស័ព្ទដៃចំនួន ១គ្រឿង ។
ករណីទី៣ថ្ងៃទី១៧ខែមករាឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាបចុះបង្ក្រាបនៅភូមិមណ្ឌល២សង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ដៀប សត់ ភេទប្រុសអាយុ២០ឆ្នាំ។វត្ថុតាងដកហូតបានរួមមានថ្នាំញៀនម្សៅគ្រើមពណ៌សរថ្លាចំនួន៦កញ្ចប់ទំងន់៧.០៧ក្រាម(ថ្លឹងទាំងសម្បក)។ទូរស័ព្ទដៃចំនួន១គ្រឿង។បច្ចុប្បន្នជនសង្សយ័ទាំង៣រួមនិងវត្ថុតាងត្រូវបានកសាងសំណរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់៕S/
រូបភាព: រយ: ពេល២ថ្ងៃជាប់គ្នានៃប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនបាន៣ករណី សម្រេចឃាត់ខ្លួនបានចំនួន៣នាក់និងដកហូតវត្ថុតាងមួយចំនួនទៀត ៕គូលែន