ដោយសម្បត្តិ/ភ្នំពេញ៖បុរសពីរនាក់ដែលត្រូវជាបងប្អូនជីដូនមួយបានជួបគ្រោះថ្នាក់ចរាចរស្លាប់ទាំងពីរពេលជិះម៉ូតូឌុបគ្នាត្រឡប់មកពីចូលរួមពិធីមង្គលការបងប្អូននៅក្រុងទឹកខ្មៅខេត្តកណ្ដាលកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនរងគ្រោះដែលស្លាប់រួមមាន៖ទី១មានឈ្មោះគុនសុភ័ណ្ឌភេទប្រុសអាយុ២៥ឆ្នាំ។ទី២ឈ្មោះស្វាយរិនភេទប្រុសអាយុ៣៥ឆ្នាំអ្នកទាំងពីរមានមុខរបរជាសន្តិសុខប្រចាំការនៅព្រលានយន្តហោះយន្តហោះអន្តរជាតិពោធិ៍ចិនតុង។ស្នាក់នៅភូមិអន្លង់គងកាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ។
ពួកគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FD-6826 ។ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរខណ្ឌដង្កោបានធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕S/