មេ​ប​បញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ចំពោះ​មន្ត្រីក្រោមឱវាទ​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​អមដំណើរ​ដោយ​មេញ្ជា​ការរង​,​នាយរង​សេនាធិការ​,​នាយ​ការ​រិ​យា​ល័យ​និង​បងប្អូន​នាយ​អាវុធហត្ថ​ជាច្រើនរូប​។

​លោក​បាន​ចុះទៅ​សួរសុខទុក្ខ​លោក​វរសេនីយ៍ទោ​អៀង​សាក់​ឡូ​នាយរង​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ឡើងជា​តិ​ស្ក​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ដំបៅ​រលួយ​ម្រាមជើង​ទាំងសងខាង កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ​ផងដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន​ស្រ៊ាង​បានបង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សុខភាព​លោក​វរសេនីយ៍ទោ​អៀង​សាក់​ឡូ​និង​បាន​យកចិត្តទុកដាក់​លើកទឹកចិត្ត​អ្នកជំងឺ​ឱ្យនៅ​សម្រាក​ព្យាបាល​រហូតដល់​បាន​ធូរស្បើយ​មាន​កម្លាំង​ឡើងវិញ​ចាំ​ចូល​បម្រើ​ការងារ​ជូន​អង្គភាព​។ រីឯ​ថ្លៃ​ចំណាយ​លើ សេវា​ព្យាបាល អង្គភាព​នឹង​ទទួលខុសត្រូវ ធានារ៉ាប់រង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​...

​ដោយ​:​រិ​ទ្ធ​/​ភ្នំពេញ​:...

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...