ដោយៈប.ខុន/ភ្នំពេញៈអនុគម្រោងប្រព័ន្ធធារាសាស្ត្រលំហាចនៃគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកខាងលិចទន្លេសាបស្ថិតក្នុងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងដែលបានចាប់ដំណើរការសាងសង់កាលដើមឆ្នាំ២០១៦នឹងត្រូវ បញ្ចប់នៅចុងឆ្នាំ២០២០។មកទល់ពេលនេះ(ថ្ងៃ១៨មករា) សម្រេចលទ្ធផលបាន ការងារប្រមាណ៦០ទៅ៧០ភាគរយនៃគម្រោងហើយគឺអាចរួចរាល់តាមការ គ្រោង ទុកនៅចុងឆ្នាំនេះ។

លោកដោកប៊ុនថុនប្រធានមន្ទីរធនថានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២០ថាប្រព័ន្ធធារាសាស្ត្រលំហាចដែលកំពុងធ្វើការសាងសង់អាចនិយាយបានថាជាប្រព័ន្ធ ល្អឥតខ្ចោះគ្មាន ២ នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ ជាប្រព័ន្ធដែលមានប្រឡាយមេ ប្រឡាយរងនិងប្រឡាយស្រោចស្រពទឹកដល់ស្រែនិងមានប្រឡាយរំដោះទឹកសាងសង់ឡើងពីបេតុង។

ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថាប្រឡាយមួយចំនួនដំបូងឡើយនៅក្នុងគម្រោងជាប្រឡាយដីទេតែដោយសារដីនៅតំបន់នេះជាដីខ្សាច់ងាយទឹកហូរលុបប្រឡាយនេះវិញទើបគម្រោងត្រូវបានប្តូរមកជាប្រឡាយបេតុងទាំងអស់វិញដែលមកដល់ពេលនេះការងារធំនៅក្នុងគម្រោងបានបញ្ចប់អស់ហើយ។

លោកដោកប៊ុនថុននិយាយឱ្យដឹងទៀតថាក្នុងពេលគម្រោងនេះកំពុងធ្វើការសាងសង់មិនមានផលប៉ះពាល់ដល់ការដាំដុះរបស់កសិករទេដោយសារដីស្រែនៅតាមប្រព័ន្ធចាស់រិចរិលនោះការបង្កបង្កើនផលធ្វើបានតិចតួចទៅតាមធម្មជាតិ។តែពេលនេះខុសពីពេលមុនគឺកសិករធ្វើស្រែដឹងតែពីបានផលព្រោះមានទឹកគ្រប់គ្រាន់នៅក្នុងរដូវវស្សានិងកាន់តែលែងបារម្ភទៀត។នៅពេលមានអាងទឹកថ្មីបន្ថែមនៅភាគខាងលើស្ទឹងបរិបូរណ៍ដែលក្រុមអ្នកជំនាញបានសិក្សារួចគ្រាន់ តែមិនទាន់ដល់ពេលសាងសង់។

លោកចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២០ថាគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាចដែលមកដល់ពេលនេះអនុវត្តបានប្រមាណជាង៦០ភាគនៃគម្រោងហើយនោះនឹងហើយរួចរាល់តាមការគ្រោងទុកត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០។ការងារធំៗបានបញ្ចប់ហើយនៅសល់តែការងារតូចតាចដែលកំពុងអនុវត្តបន្ត។

អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថាការដាំដុះរបស់កសិករនៅក្នុងតំបន់ប្រព័ន្ធខាងលើកន្លងទៅជួបការលំបាកខ្លាំងដោយសារការ បង្កបង្កើនផលពឹងផ្អែកទាំង ស្រុងទៅលើធម្មជាតិ មកគ្មានប្រព័ន្ធស្ទាក់ទឹកនិងប្រព័ន្ធចែកចាយទឹក។នៅពេលប្រព័ន្ធនេះសាងសង់រួចមិនត្រឹមតែធ្វើឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រូវវស្សាទេគឺមានទឹកសម្រាប់ធ្វើស្រូវប្រាំងដំណាំរួមផ្សំមានទឹកប្រើប្រាស់ប្រចាំថ្ងៃគ្រប់ គ្រាន់ និង ដោះស្រាយបាននូវជំនន់ទឹកស្ទឹង ទៀត ផង។

អនុគម្រោងប្រព័ន្ធធារាសាស្ត្រលំហាចនៃគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប(West Tonle Sap Irrigation and Drainage Rehabilitation andImprovement Project(CPP11និងCPP23)ស្ថិតក្នុងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងចាប់ដំណើរការសាងសង់នៅដើមឆ្នាំ២០១៦តាមគម្រោងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០ដែលមកទល់ពេលបច្ចុប្បន្នដំណើរការអនុវត្តគម្រោងសម្រេចលទ្ធផលបានប្រមាណជា៦០.៧០ភាគរយនៃគម្រោងរួមហើយ។

ទំហំការងាររបស់អនុគម្រោងប្រព័ន្ធធារាសាស្ត្រលំហាចរួមមានការសាងសង់សំណង់ក្បាលហុងទឹក(Headworks)មួយកន្លែងសាងសង់ថ្មីសំណង់នាំទឹក(Intake)មួយកន្លែងជួសជុលប្រឡាយមេមួយខ្សែដែលមានប្រវែង ១៦.៤០គីឡូ។ជួសជុលប្រឡាយថ្នាក់ទី២ ចំនួន១៣ខ្សែ ស្មើនឹងប្រវែង ៤២.៥០ គីឡូម៉ែត្រ។ជួសជុលប្រឡាយដោះទឹកចំនួន១៥ខ្សែស្មើនឹងប្រវែង៥២.៩០គីឡូម៉ែត្រជួសជុលនិងសាងសង់ប្រឡាយថ្នាក់ទី៣ចំនួន៩៤ខ្សែស្មើនឹងប្រវែង៦២គីឡូម៉ែត្រសាងសង់សំណង់សិល្បការសរុបចំនួន៥៥៧កន្លែងនិងសាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹកមួយកន្លែង។

គម្រោងខាងលើក្រោយពីស្តារប្រឡាយនិងសាងសង់សំណង់សិល្បការរួចមានតួនាទីជាប្រព័ន្ធនាំទឹកពីអាងទឹកខ្ពបត្របែកសម្រាប់ធ្វើការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន៧២៨ហិកតាស្រូវរដូវប្រាំងចំនួន៥៥ហិកតានិងដំណាំរួមផ្សំចំនួន១៥ហិកតា៕S/សរន

ប្រព័ន្ធធារាសាស្ត្រលំហាចក្នុងខេត្តកំពង់ឆ្នាំង(ធនធានទឹក)លោកលឹមគាន់ហោរដ្ឋមន្ត្រីធនធានទឹកពិនិត្យការសាងសង់ប្រព័ន្ធធារា សាស្ត្រលំហាចក្នុងខេត្តកំពង់ឆ្នាំង(ធនធានទឹក)