ឌុចនៃតំបន់ស៊ូសិច(ងាររាជវង្សសំរាប់ព្រះអង្គម្ចាស់ហារី)បានប្រយុទ្ធនៅខ្សែត្រៀមជួរមុខនៅអាហ្វហ្គានីស្ថានតែឥឡូវបោះបង់ចោលតំណែងនិងឋាន្តរស័ក្តិរបស់ទ្រង់ក្នុងយោធា នៅពេលព្រះអង្គលះបង់ឬចាកចេញពីជីវិតរាជវង្សទាំងស្រុងនិងតាមភរិយាទៅនៅឯកាដាណា។
ហារី បានចំណាយពេល១០ឆ្នាំនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងម្តងធ្លាប់បានមានបន្ទូលថា បទពិសោធន៍ក្នុងកងទ័ពធ្វើអោយទ្រង់ចងចាំមួយជីវិត។
ព្រះអង្គម្ចាស់ហារីអង្គុយក្នុងរថពាសដែកនៅនៅអាហ្វហ្គានីស្ថានខាងត្បូង និងនៅក្នុងពិធីនៅអង់គ្លេស ក្នុងនាមជានាយទាហានមួយរូប
អតីតនាយទាហានអង់គ្លេសម្នាក់ បានសម្តែងការសោកស្តាយចំពោះការបោះបង់មុខតំណែងក្នុងជួរកងទ័ពរបស់ហារី។ហារី ក៏នឹងលែងជាមេបញ្ជាការកិត្តិយសរបស់កងទ័ពនៃមូលដ្ឋានទ័ពចំនួន២។
ហារី តែងតែស្រមៃចង់បានជីវិតក្នុងជួរយោធា និងតំណែងកិត្តិយសវាសំខាន់ណាស់សំរាប់ទ្រង់ តែបន្ទាប់ពីចាកចេញពីជីវិតរាជវង្ស មុខតំណែងក្នុងយោធាទាំងអស់របស់ទ្រង់នឹងបាត់បង់ដោយសារ មហាក្សត្រិយានីជាប្រមុខកងកម្លាំងប្រដាប់អាវុធនិងរាល់ការតែងតាំងត្រូងឆ្លងកាត់ទ្រង់។
ហារីបានចូលសិក្សានៅបណ្ឌិតសភាយោធានៅឆ្នាំ២០០៥ ហើយហ្វឹកហាត់ជានាយទាហានម្នាក់មុនចូលក្នុងកងឯកភាព Blues and Royals និងបន្តហ្វឹកហាត់ដើម្បីក្លាយជាមេទ័ពក្នុងកងស៊ើបការណ៍ដោយរថពាសដែក។
សូមរំលឹកថា ដំណើរយាងទៅអ៊ីរ៉ាក់ត្រូវលុបចោលដោយសារព្រះអង្គជាមុខសញ្ញារបស់ពួកបះបោរ តែព្រះអង្គម្ចាស់ហារីបានយាងទៅអាហ្វហ្គានីស្ថាន២លើក រួមមានមួយលើក្នុងនាមជាអាកាសយានិកនៃឧទ្ធម្ភាគចក្រApache៕ប្រែសម្រួល៖វាសនា